KPT+
មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ
Published
2 months agoon
By
Sonyaគ្រួសារបង្កើតឡើងតាមរបៀបផ្សេងៗពីគ្នានៅលោកខាងលិច ហើយមនុស្សល្បី ៗ ជាច្រើនដែលឥឡូវនេះ មានប្រាក់វាល់លានធ្លាប់ឆ្លងកាត់ជីវិតជាកូនចិញ្ចឹម។
១. Steve Jobs

ទទួលមកចិញ្ចឹមដោយ Paul និង Clara Jobs ដែលជាគូស្វាមីភរិយាមិនអាចមានកូនខ្លួនឯងបាន។ ស្ថាបនិកក្រុមហ៊ុនអេបផល គឺលោកស្ទីវចបបានធំធាត់នៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា។ ទោះបីជាគាត់មិនដែលមានវាសនាបានជួបឪពុកម្តាយកំណើតខ្លួនក៏ដោយ ក៏នៅពេលអាយុ ២៧ ឆ្នាំគាត់បានរកឃើញបងស្រីបង្កើតម្នាក់ឈ្មោះ ម៉ុនសាម័រ គាត់ថែមទាំងបានពិពណ៌នានាងថាជា «មិត្តដ៏ល្អបំផុតម្នាក់របស់ខ្ញុំនៅលើពិភពលោក»។ ទោះយ៉ាងណាគាត់តែងបង្ហាញពិភពថាប៉ូលនិងក្លារ៉ា គឺជាឪពុកម្តាយពិតរបស់គាត់ក្នុងជីវិតនេះ។
២. Nicole Richie

នីកូលរិចឈី កើតនៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ១៩៨១ ជាបុគ្គលិកទូរទស្សន៍ជនជាតិអាមេរិកជាអ្នករចនាម៉ូដ ជាអ្នកនិពន្ធសៀវភៅក៏ជាតារាសម្តែង។ Richie បានលេចធ្លោខ្លាំងជាមួយការងារសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ Fox ដែលមានចំណងជើងថា The Life ហើយមានអ្នកទស្សនាចំនួន ១៣ លាននាក់។ Nicole ត្រូវបានទទួលមកចិញ្ចឹមតំាងពីនៅវ័យក្មេងដោយសារនាងកើតក្នុងគ្រួសារដែលឪពុកម្តាយមិនចុះសម្រុងនឹងមិនឲ្យអទិភាពលើការមើលថែនាង។ Nicole Richie ប្រាប់ The Sun ថា ឪពុកនាងបានឃើញម្តាយនិងឪពុករបស់នាងទាស់គ្នាទំាងដែលនាងកំពុងវារលើគ្រែ។ ដូច្នេះឪពុកធម៌បានស្នើថា “បើអ្នកទំាងពីរកំពុងមានការពិបាកនៅឡើយឱ្យក្មេងដែលកំពុងអង្គុយនៅលើគ្រែនោះមកខ្ញុំ ខ្ញុំនិងយកនាងទៅនៅក្នុងផ្ទះរបស់ខ្ញុំ រង់ចាំពេលណាដែលពួកអ្នករួចរាល់ក្នុងការមកទទួលយកនាងត្រឡប់ទៅថែទំាងវិញ។ មិនលើសពីមួយឆ្នាំក្រោយមក គាត់បានបន្តសុំសិទ្ធិយកនីកូលទៅចិញ្ចឹមដោយស្របច្បាប់។
៣. Colin Kaepernick

លោកស្រី Teresa និងលោក Rick Kaepernick បានទទួលយកមកចិញ្ចឹមកូនប្រុស Colin Kaepernick តំាងពីកីឡាកររូបនេះ ទើបមានអាយុ ៥ សប្តាហ៍។ នៅពេលមានអាយុ ៨ ឆ្នាំ Kaepernick បានចាប់ផ្តើមលេងបាល់ទាត់យុវជនជាខ្សែការពារ។ ដល់អាយុ ៩ ឆ្នាំក៏ត្រូវបានគេតែងតាំងជាជម្រើសរដ្ឋ។ បច្ចុប្បន្នអតីតកុមារកំព្រានេះគឺជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងវិស័យបាល់ទាត់នៅរដ្ឋកាលីហ្វ័រញ៉ា។
ជាមួយម្តាយឪពុកធម៌របស់ខ្លួន Kaepernick មានជំនឿច្រើននិងមានសាក់លើរាងកាយ។ គេបានប្រកាសហូបអាហារបួសកាលពីចុងឆ្នាំ ២០១៥ ។ ក្រុមគ្រួសាររបស់ Kaepernick ក៏មានចិញ្ចឹមទុកសត្វអណ្តើកអាហ្រ្វិកឈ្មោះថា Sammy តាំងពីកីឡាកររូបនេះមានអាយុ ១០ ឆ្នាំមកម្ល៉េះ។ Kaepernick និងគ្រួសារជឿថាសត្វនេះនាំមកនូវភាពរុងរឿងនិងកេរ្តិ៍ឈ្មោះ។
៤. Melissa Gilbert

តារាសម្តែង Melissa Gilbert ត្រូវបានគេយកទៅចិញ្ចឹមតាំងពីជាទារកទើបនឹងកើតមានអាយុមួយថ្ងៃប៉ុណ្ណោះ។ នាងក្លាយជាកូនស្រីរបស់ Paul Gilbert និង Barbara Crane ដែលជាតារាសម្តែងទាំងពីរ។ ហេតុផលគឺឪពុកម្តាយបង្កើតមានកូនបីនាក់រួចមកហើយដូច្នេះពួកគេមិនអាចផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់កូនទីបួនបាន។ ពេលខ្លួនល្បីឈ្មោះ Melissa Gilbert បានព្យាយាមស្វែងរកម្តាយបង្កើតអស់រយៈពេល ៣៣ ឆ្នាំ។
ហ្គីលប៊ឺត បានចាប់ផ្តើមអាជីពជាតារាសម្តែងវ័យកុមារនាចុងទសវត្សឆ្នាំ ១៩៦០ ដែលលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ ពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៨៤។ ក្នុងឆ្នាំ ២០១៤ នាងបានសរសេររឿងខ្លីមួយសម្រាប់កុមារដែលមានឈ្មោះថា Daisy និង Josephine ក៏ដូចជាសៀវភៅ My Prairie Cookbook រំឭកអនុស្សាវរីយ៍កាលពីវ័យកុមារ។ នៅឆ្នាំ ២០១៦ ហ្គីលប៊ឺតបានឈរឈ្មោះបោះឆ្នោតឲ្យសភាសហរដ្ឋអាមេរិកជាអ្នកប្រជាធិបតេយ្យនៅមណ្ឌលសមាជលើកទី ៨ នៃរដ្ឋមីឈីហ្គែន ហើយនាងបានឈ្នះជាមូលដ្ឋានប្រជាធិបតេយ្យ។
៥. Michael Bay

កំពូលអ្នកផលិតខ្សែភាពយន្តជនជាតិអាមេរិកម្នាក់ដែលត្រូវបានគេស្គាល់ថា រកចំណូលបានជាង ៧,៨ ពាន់លានដុល្លារក៏ជាអ្នកទទួលបានជោគជ័យផ្នែកពាណិជ្ជកម្មបំផុតក្នុងប្រវត្តិសាស្ត្រហូលីវូដ គឺអ្នកដឹកនាំភាពយន្ត Transformers ម្នាក់នេះ ប្រាប់ Rolling Stone ថាគាត់មានអាយុប្រហែល ៥ ឬ ៦ ឆ្នាំប៉ុណ្ណោះនៅពេលគាត់ដឹងថា ខ្លួនឯងជាកូនចិញ្ចឹមគឺដឹងនៅថ្ងៃដែលខ្លួននិងឪពុកម្តាយទៅទទួលយកប្អូនស្រីម្នាក់ទៀតពីមណ្ឌលកុមារកំព្រា។ Michael Bay និយាយនៅក្នុងបទសម្ភាសន៍ថា“ យប់នោះយើងមានពិធីជប់លៀងក្នុងគ្រួសារដ៏ធំមួយ តែខ្ញុំបានគេងជាមួយការហើយតូចចិត្តពេញមួយយប់។ ខ្ញុំបានយកទឹកដោះគោចាក់ចោលលើកម្រាលឥដ្ឋ។
៦. Sarah McLachlan

តន្ត្រីករនិងជាអ្នកចម្រៀងវាលលាន់ម្នាក់នេះ ដឹងថា ខ្លួនជាកូនចិញ្ចឹមនៅពេលដែលមានអាយុប្រហែលជា ៩ ឆ្នាំ។ ក្រោយមកនាងបានជួបម្តាយបង្កើត។ នាងដឹងថាម្តាយដែលជាអ្នកសិល្បៈដែលបានផ្តល់កំណើតឱ្យនាងដោយចៃដន្យក្នុងវ័យក្មេងពេកគឺ១៩ ឆ្នាំបានជាមិនអាចទទួលខុសត្រូវបាន។
ឪពុកម្តាយចិញ្ចឹមបានគាំទ្រនាងឱ្យលេងភ្លេងតាំងពីអាយុ ៤ ឆ្នាំនៅពេលជំទង់ នាងបានដឹកនាំក្រុមតន្រ្តីរ៉ុកឈ្មោះថា The October Game បន្ទាប់ពីការចេញប្រគុំតន្រ្តីលើកដំបូងនៅខែតុលាននៅឯសាកលវិទ្យាល័យ Dalhousie នាង ត្រូវបានគេផ្តល់មកនូវកិច្ចសន្យាថតសម្លេងតែម្តង។ ឪពុកម្តាយរបស់ McLachlan បានទទូចឱ្យនាងបញ្ចប់វិទ្យាល័យនិងបញ្ចប់ការសិក្សារយៈពេលហោចឱ្យបានមួយឆ្នាំនៅឯមហាវិទ្យាល័យសិល្បៈនិងរចនា Nova Scotia មុនពេលផ្លាស់ទៅ Vancouver និងចាប់យកជីវិតថ្មីជាសិល្បករពេញលេញ។ ទីបំផុតនាងបានចុះកុងត្រាជាមួយ Nettwerk។
៧. Ray Liotta

សម្រាប់បុរសដែលមានតួនាទីឈានមុខគេនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិត ម្នាក់នេះក៏ត្រូវបានរើសយកមកចិញ្ចឹមតំាងពីទារក៦ខែ។ Liotta កើតនៅ Newark រដ្ឋ New Jersey ត្រូវបានសុំមកចិញ្ចឹមដោយ អ្នកស្រី Marri Liotta ជាស្មៀនសង្កាត់និង Alphret Liotta ម្ចាស់ហាងគ្រឿងបន្លាស់រថយន្ត។ បងស្រីម្នាក់ឈ្មោះ linda Liotta ក៏មានប្រវត្តិដូចគ្នា។
Liotta បានធំធាត់ឡើងជាជនជាតិរ៉ូម៉ាំងកាតូលិកនិងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Miami ជាមួយសញ្ញាប័ត្រផ្នែកសិល្បៈល្អបំផុតក្នុងឆ្នាំ ១៩៧៨ ។
Ray Liotta បានប្រាប់អ្នកយកព័ត៌មានហូលីវូដកាលពីឆ្នាំ ២០១៤ ថា គាត់បានរកឃើញម្តាយបង្កើត ហើយការជួបនោះបានធ្វើឱ្យគាត់ដឹងថា ខ្លួនជាកូនកាត់រវាងអ៊ីតាលីនិងស្កុតលែន ហើយមានប្អូនប្រុសឪពុកទីទៃម្នាក់បងប្អូនស្រី បង្កើត៥ នាក់ទៀត៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ តារាសម្តែងហូលីវូដពីររូបដែលក្លាយជាសហគ្រិនដ៏ជោគជ័យ
ចុចអាន៖ រឿង ៥ យ៉ាងដែលសហគ្រិនគ្រប់រូបអាចរៀនពី Oprah Winfrey
You may like
-
គូស្នេហ៍ល្បីល្បាញរកចំណូលបានច្រើនបំផុតពីការបង្ហោះលើ Instagram, Ronaldo និង Georgina ឈរនៅលេខ១
-
ពលរដ្ឋរស់នៅអាស្រ័យជាមួយគំនរសំរាម ចាត់ទុកសំរាមជាជីវិតរបស់ពួកគាត់
-
តារាកំពូលៗ ១០ រូបដែលជោគជ័យខ្លាំងលើអាជីព តែមានប្រវត្តិបោះបង់ចោលសាលា
-
តារាល្បីៗទាំងនេះនៅតែអស្ចារ្យ ទោះឈានចូលដល់វ័យ ៨០ ឆ្នាំប្លាយហើយក៏ដោយ
-
តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
-
នរណាខ្លះជាតារាសម្តែងស្រីឆ្នើមចុងឆ្នាំ ២០២០?
ចុច Like Facebook កម្ពុជាថ្មី

វិស័យផ្គត់ផ្គង់ទឹកស្អាត ជាវិស័យអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋ

គ្រួសារក្រីក្រនិងជនងាយរងគ្រោះ អាចបន្តទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល៣ខែទៀតចាប់ពីថ្ងៃនេះ

ទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងនេះបាន ពលរដ្ឋត្រូវគោរពគោលការណ៍ ៧ ចំណុច

សោភាទេពី សុខចិត្តលះបង់សាច់ខ្ចីដើម្បីសម្រេចបំណងមួយនេះ

សហព័ន្ធវ៉ូវីណាម បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកម្រិត “ក” ត្រៀមការប្រកួតជើងឯកជាតិ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ1 week ago
ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស
-
ព័ត៌មានអន្ដរជាតិ4 days ago
ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា
-
ព័ត៌មានអន្ដរជាតិ5 days ago
១០ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី
-
ព័ត៌មានជាតិ7 days ago
ដើរកណ្តាលក្រុងព្រះសីហនុ លើកនេះ គេប្រាប់ ១០០ ដង មិនស្មើឃើញផ្ទាល់ភ្នែកម្តង
-
ព័ត៌មានជាតិ5 days ago
ស្គាល់តាមហ្វេសប៊ុក សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្ត
-
ព័ត៌មានជាតិ6 days ago
ត្រៀមខ្លួន! អាកាសធាតុត្រជាក់ខ្លាំង នឹងមកដល់យប់នេះ
-
ព័ត៌មានជាតិ6 days ago
សម្ដេចក្រឡាហោម ស ខេង ចេញការព្រមានលើកទី១ ស្នងការរងខេត្តកណ្តាល
-
ព័ត៌មានជាតិ5 days ago
មិនធ្លាប់មាន អគាររដ្ឋដំបូងគេមានកម្ពស់ ៣៥ ជាន់ លើផ្លូវព្រះនរោត្តម បានបញ្ចប់ការសាងសង់ទាំងស្រុង