Connect with us

ជីវិតកម្សាន្ដ

ក្រោយធ្លាក់ខ្លួនឈឺនិងបាត់មុខមួយរយៈ ពេលនេះ នាយ ក្រិន សុខភាពប្រសើរឡើងវិញហើយ

បានផុស

នៅ

ភ្នំពេញ: តារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍ លោក ទេស សុជន ហៅ នាយ ក្រិន បន្ទាប់ពីធ្លាក់ខ្លួនឈឺ កាលពីថ្មីៗកន្លងទៅនោះ ត្រូវបានទស្សនិកជនមើលឃើញថា នាយហាក់បាត់ដំណឹងសូន្យឈឹង ពីអាជីពសិល្ប:តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាជននិងអ្នកគាំទ្រកត់សម្គាល់ថាការបាត់ដំណឹងរបស់នាយ​ ក្រិន នេះគឺ​ចាប់តាំងពី​នាយ​ជួប​រឿង​អកុសល​ត្រូវភរិយា​លួច​ផិត​ក្បត់​មាន​សហាយ​ស្មន់ រហូត​ឈានដល់​ផ្លូវ​លែងលះគ្នា។ មិន​តែ​ប៉ុណ្ណោះ​អាជីព​បើក​ហាងរបស់នាយ ក្រិន ក៏​ត្រូវ​បាន​បិទ​ទ្វារ​ទាំង​ស្រុង​ព្រោះក្ស័យធន់។

ដោយសារហេតុផលនេះទើបកាលពី​ចុងឆ្នាំ​ ២០១៩ នាយ​ ក្រិន បាន​សម្រេច​វេចបង្វេច​និង​នាំ​កូនៗទាំង ៣នាក់យ៉ាង​កម្សត់​ចាកចេញពីរាជធានីភ្នំពេញ​ ដើម្បីទៅរស់នៅឯស្រុកកំណើតនៅ​ខេត្តបាត់ដំបង។ ប៉ុន្តែក្រោយមកក៏មានដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ សង្គ្រោះនៅមន្ទីពេទ្យ។

ជុំវិញការបាត់ដំណឹងនិងមានការសួរនាំពីអ្នកគាំទ្រចង់ដឹងសុខទុក្ខនេះដែរ នាយ ក្រិន បានប្រាប់​ឲ្យដឹងថ្មីៗនេះ​ថា សម្រាប់សុខភាព​នាយបានប្រសើរជាធម្មតា​ហើយ ខណ:ពេលនេះកំពុងរស់នៅ​ជាមួយកូនៗ ឯ​ខេត្តបាត់ដំបង។

ដោយឡែកទាក់ទងការងារអាជីពកំប្លែងមិនត្រូវបាន នាយ ក្រិន បញ្ជាក់​ទេ​ថា​ត្រូវ​បន្ត​ចូល​វិញ​ថ្ងៃ​ណា​ឡើយ​ដោយ​គ្រាន់​តែ​និយាយ​ខ្លី​ថា ​ថ្មីៗ​នេះ​នាយទើបបាន​ចុះកុងត្រា​ការងារ​ជាមួយ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន​៖នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម