ជីវិតកម្សាន្ដ
Update តារាសម្តែង ហង្ស អច្ឆរិយា ទទួលមរណភាពដោយសារជំងឺកូវីដ
តារាសម្តែងនិងអ្នកនិពន្ធរូបសង្ហាលោក ហង្ស អច្ឆរិយា បានទទួលមរណភាពហើយបន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់និងបានរកឃើញឆ្លងជំងឺកូវីដ-១៩ផងនោះ។
ដំណឹងនៃមរណ:ទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារតារាប្រុសរូបនេះបានធ្វើឲ្យមហាជន និងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេក ព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខនេះផងដែរ។

នៅលើគណនីហ្វេសប៊ុកឈ្មោះPu Smey បានរៀបរាប់ទាំងក្តុកក្តួលដូច្នេះថា សឹងមិនជឿទេបងអើយថាលឿនយ៉ាងនេះ ណាត់គ្នាថតរូបម្តងទៀតមិនទាន់បានថតផងបងថាមិនហ៊ានចេញខ្លាចកូវីដមើលទៅបងប្រយ័ត្នខ្លាំងតែក៏មកជួបវាទៀត ។
ប្រភពបន្តថា នេះជាការបាត់បង់តារាសម្តែងប្រុសពោរពេញដោយទេពកោសល្យ,អ្នកនិពន្ធតារាម៉ូដែលប្រុសសិចស៊ី។បងមានក្តីប្រាថ្នាច្រើនមិនគួរណាបងទៅលឿនយ៉ាងនេះ សូមបួងសួងអោយជាតិណាៗបងជួបតែរឿងល្អៗ។

ដោយឡែកបើតាមការបញ្ជាក់ប្អូនប្រុសរបស់លោក គឺលោក ហង្ស វិទូ បានឲ្យដឹងថា តារាសម្តែង ហង្ស អច្ឆរិយា បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ លោកថា បងប្រុសខ្លួនក៏មានជំងឺប្រចាំកាយដូចជា ក្រពះ ពោះវៀន និងសួតប៉ុន្តែក្រោយមកក៏ឆ្លងកូវីដ-១៩ធ្ងន់ធ្ងរទៀតទើបមិនអាចជួយសង្គ្រោះបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


