លោក ហ្វៃ សំអាង គាស់កកាយចម្រៀង១បទកាលពី១៦ឆ្នាំមុនដែលចំណាយថវិកាអស់ច្រើនជាង​គេបំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

លោក ហ្វៃ សំអាង គាស់កកាយចម្រៀង១បទកាលពី១៦ឆ្នាំមុនដែលចំណាយថវិកាអស់ច្រើនជាង​គេបំផុត

Published

on

អ្នកនិពន្ធជើងចាស់ ហ្វៃ សំអាង ដាច់ចិត្តទម្លាយចម្រៀង១បទកាលពីអំឡុង១៦ឆ្នាំមុនដែលចំណាយលុយអស់ច្រើនជាងគេបំផុត។

កវីនិពន្ធនិងជាអ្នកដឹកនាំកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកលោក ហ្វៃ សំអាង ស្របពេលដែលប្រជាប្រិយភាពនិងការគាំទ្រលើផ្នែកសិល្បៈរបស់លោកនៅតែរក្សាបាន ទីផ្សាខ្ពស់នោះ ឃើញថាបច្ចុប្បន្នលោកមិនត្រឹមតែជាអ្នកសិល្បៈជើងចាស់ដ៏ឆ្នើមនោះទេគឺថែមទាំង បានបណ្តុះបណ្តាលសិល្បៈជំនាន់ក្រោយៗជាច្រើនទៀត ដើរជោគជ័យលើថ្នាលសិល្បៈផងដែរ។

ទន្ទឹមគ្នានឹងអាជីពសិល្បៈរបស់លោកកាន់តែរីកចម្រើន មកទល់ពេលនេះលោក ហ្វៃ សំអាង មានវ័យរៀងជ្រេបន្តិចក្តី តែលោកនៅតែពង្រឹងសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដោយគ្មានការងាករេនោះឡើយ។ យ៉ាងណាមិញរឿងដែលអាចនាំឲ្យទស្សនិកជនចាប់អារម្មណ៍ថែមទៀតនោះ អ្នកនិពន្ធរូបនេះបានដាច់ចិត្តគាស់បង្ហាញនូវចម្រៀង១បទកាលពីអំឡុង១៦ឆ្នាំមុនដែលចំណាយលុយអស់ច្រើនជាងគេបំផុត។

រៀបរាប់ភ្ជាប់នឹងចម្រៀង១បទមានចំណងជើងថា បុណ្យចូលឆ្នាំថ្មី ត្រូវបានលោក ហ្វៃ សំអាង បញ្ជាក់ថា បទចម្រៀងដែលចំណាយថវិកាថតច្រើនជាងគេកាលពី១៦ឆ្នាំមុន វាមិនទាន់សម័យមែន តែទស្សនាកម្សាន្តលេងៗទៅ។ បទ បុណ្យចូលឆ្នាំថ្មី និពន្ធបទភ្លេងដោយលោក ឯល ប៊ុណ្ណា សម្រួល តន្ត្រីដោយលោក ម៉ៅ ណារិទ្ធ និពន្ធទំនុកច្រៀង ហ្វៃ សំអាង ច្រៀងដោយ យក់ ឋិតរដ្ឋា សម្តែង ដោយតារាល្បីៗច្រើនដួងនាសមយ័នោះ។

តាមរយៈការបង្ហាញដោយរម្លឹកបើកកកាយនូវចម្រៀង១បទខាងលើពីសំណាក់លោក ហ្វៃ សំ អាង នេះ បានធ្វើឲ្យទស្សនិកជននឹកឃើញកាលពីគ្រាអតីតកាល ខណៈដែលបទនេះកាលណោះគឺទទួលបានការគាំទ្រនិងពេញនិយមខ្លាំងនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បន្ថែមពីលើនេះទៀត អ្នកគាំទ្រស្នាដៃរបស់លោក ហ្វៃ សំអាង តាំងពីនៅក្មេងៗ បាននិយាយថា ការដឹកនាំ ការតាក់តែងនិពន្ធ របស់ជើងចាស់រូបនេះ នៅតែពេញចិត្តពេញបេះដូង នៅលើសពីពាក្យថា ល្អសម្រាប់ពួកគេ៕

អត្ថបទដោយ ៖ ចាន់រ៉ា

ចុចអាន៖ អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី

ចុចអាន៖ សួង សាខារ៉ានីត ហួសចិត្ត​ខ្លាំង​ក្រោយ​រង​ការ​រិះគន់​ថា​ ​យក​អាជីព​លក់​បុកល្ហុង​បាំងមុខ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

ក្រុមហ៊ុន​ល្បីឈ្មោះ​ក្នុង​ស្រុក៣​ បរិច្ចាគទឹកប្រាក់​​៣០​ម៉ឺន​ដុល្លារ ជូន​ដល់​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​

ព័ត៌មានអន្ដរជាតិ11 mins ago

ក្មេង​ស្រី​សិស្ស​សាលា​នីហ្សេរីយ៉ា​​​រាប់​​រយ​នាក់​ត្រូវ​បាន​សង្គ្រោះ​ បន្ទាប់ត្រូវ​​បាន​ចាប់​ជំរឹត​

KPT+14 mins ago

បើឪពុកម្ដាយ​មិន​គាំទ្រ​គោលដៅជីវិត​របស់កូន គួរធ្វើដូចម្តេចវិញ?

ព័ត៌មានអន្ដរជាតិ18 mins ago

មាន​អ្វី​កើត​ឡើង បើ​អ្នក​ជំងឺ​កូវីដ​មិន​បាន​ចាក់​វ៉ាក់សាំង​ដូស​ទីពីរ​តាម​ពេលកំណត់?

ព័ត៌មានអន្ដរជាតិ35 mins ago

កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services