ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ៖ អរគុណអ្នកវាយប្រហារប្រមាថខ្ញុំ និងផ្តល់លុយធីប២០០០រៀលដល់បុគ្គលិករបស់ខ្ញុំ
ភ្នំពេញ ៖ ដោយសារបញ្ហាជំងឺដ៏កាចសាហាវកូវីដ-១ ៩បានរីករាលដាលទើបធ្វើឲ្យតារាចម្រៀងជើងចាស់សំនៀងផ្អែមលោក សុះ ម៉ាច ត្រូវបានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំមកហើយ។

ជាមួយគ្នានៃការរសាត់ឆ្ងាយពីសិល្បៈនេះដែរ ត្រូវបានគេដឹងថា លោក សុះ ម៉ាច នឹងក្រុមគ្រួសារបាននាំគ្នាទៅសម្ងំរស់នៅយ៉ាងសាមញ្ញនៅលើទឹកដីស្រែចំ ការនាជើងភ្នំប្រសិទ្ធជិតនឹងភ្នំរាបដែលជាទីកន្លែងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយផងដែរ។

ចំពោះការទៅរស់នៅទីនោះត្រូវបានគេដឹងថា លោក សុះ ម៉ាច ក៏បានបើកមុខរបរថ្មីលើទឹកដីភ្នំរាបដើម្បីតបតាមតម្រូវការអ្នកគាំទ្រដែលស្រលាញ់និងចូលចិត្តរូបលោក។ អាជីពថ្មីនេះគឺការបើកភោជនីយដ្ឋាននៅទីនោះតែម្តង។ ប៉ុន្តែទន្ទឹមគ្នានេះដែរក៏មាន រឿងមួយដែលធ្វើឲ្យលោកមិនសប្បាយចិត្តបន្ទាប់ពីមានការរិះគន់លើអាជីពរបស់លោកសព្វថ្ងៃ។

ឆ្លើយតបនឹងការរិះគន់នោះលោក សុះ ម៉ាច បានបង្ហាញឆន្ទៈរបស់លោកថា ជីវិតខ្ញុំប្រែប្រួលទៅតាមកម្មវាសនារបស់ខ្ញុំ។ បុណ្យស័ក្តិទ្រព្យធនជារបស់ក្រៅខ្លួនរបស់ខ្ញុំនោះទេ តែកិត្តិយសកេរ្តិ៍ឈ្មោះ សច្ចធម៌គុណធម៌ជារបស់សំខាន់ដែលខ្ញុំមិនអាចខ្វះបាននឹងត្រូវតែថែរក្សា។

លោក សុះ ម៉ាច បានបន្តថា អរគុណហើយដែលអ្នកមកគាំទ្រហាងសំនៀងមាសរបស់ខ្ញុំហើយ វាយ ប្រហារខ្ញុំប្រមាថខ្ញុំក្រោយខ្នងថ្ងៃនេះ។ ខ្ញុំរស់នៅសម្របសម្រួលខ្លួនទៅតាមទីកន្លែងពេលវេលាដោយសុចរិតទៀងត្រង់និងថ្លៃថ្នូរ។ បើនិយាយពីការរកត្រីក្តាមកង្កែបជានិស្ស័យរបស់ខ្ញុំពីកំណើតផងដែរ ខ្ញុំមិនបានខ្វល់និងសម្តីប្រមាថរបស់អ្នកនោះទេ ព្រោះមានតែអ្នកម្នាក់គត់ដែលមកហាងខ្ញុំហើយប្រមាថមាក់ងាយលើខ្ញុំ។
ប៉ុន្តែខ្ញុំមានមនុស្សគ្រប់ស្រទាប់ វណ្ណៈ គ្រប់ទិសទី ជួយខ្ញុំទាំង ថវិកា សម្ភារៈ មតិយោបល់ ទើបខ្ញុំមាន ឱកាសបើកហាងនិងពង្រីកហាងដើម្បីចិញ្ចឹមជីវិតក្នុងសម័យកូវីត-១៩រហូតដល់សព្វថ្ងៃ។អរគុណម្តងទៀតដែលលោកផ្តល់លុយធីប២០០០រៀលដល់បុគ្គលិករបស់ខ្ញុំ។ ជូនពរលោកសុខភាពល្អនិងសំណាងល្អ។ សម្តីលោក សុះ ម៉ាច បន្ថែម៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


