ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី សរសើរនិងអាណិតលោក ឌួង ឆាយ ដែលមិនបានជួបកូនៗ
ពិធីករដ៏មានប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានបង្ហាញការអាណិតនិងសរសើរខ្លាំងចំពោះលោក ឌួង ឆាយ បន្ទាប់បានអានសំណេរដ៏កម្សត់ដែលបង្ហោះចែករំលែកនៅលើបណ្តាញសង្គម។
លោក សុខ រ៉ាស៊ី បានលើកឡើងថា អ្នកមានកូនបានយល់អារម្មណ៍នេះ បើមនុស្សមិនគិតពីកូនថ្មើរនេះប្រហែលដេកឱបស្រីថ្មីហើយសោយសុខលើគំនរមាសប្រាក់បាត់ហើយ។ សូមសរសើរគាត់ទោះរវល់យ៉ាងណាតែគិតដល់កូន។

លោកបន្តថា ពាក្យដែលគាត់សរសេរថា អានិតកូនៗ ខ្ញុំខ្វះភាពកក់ក្តៅ(ក្នុងស្ថានភាពមិនអាចជួបកូនបង្កើតយើងបាន)ខ្ញុំមានកូនដែរខ្ញុំអានហើយទប់ទឹកភ្នែកមិនចង់បាន!សំណាងល្អមនុស្សល្អក្នុងកែវភ្នែកខ្ញុំ ឌួង ឆាយ។
សំណេររបស់ពិធីករ សុខ រ៉ាស៊ី ខាងលើនេះបន្ទាប់ ពីលោក ឌួង ឆាយ បង្ហោះថា ខ្ញុំបាទនិងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន១សប្តាហ៍ដើម្បីជួបកូនៗជាលើកទី២ហើយប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។

លោក ឌួង ឆាយ បន្តថា ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុកនិងកូនៗខ្ញុំបានទេ។ រយៈពេលជាងកន្លះឆ្នាំជួបកូនៗខ្ញុំបានតែ៣ដង។ អានិតកូនៗខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
សេដ្ឋកិច្ច២៣ ម៉ោង ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក