ព័ត៌មានអន្ដរជាតិ
ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ
នៅថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីព្យួរតំណែងថៃលោកស្រី Paetongtarn Shinawatra បានបន្ទោសចំៗទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anutin Charnvirakul ថា ដោយសារតែប្រទេសថៃគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ ពោលគឺមិនមែនដោយសារសេចក្តីព្រាងច្បាប់កាស៊ីណូទេ។

ជាការតបតទៅលោក Anutin, លោកស្រី Paetongtarn បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមានទំនួលខុសត្រូវក្នុងការកែលម្អសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ គាត់ប្រហែលភ្លេចហើយថា មូលហេតុចម្បងដែលនាំឲ្យភ្ញៀវទេសចរចិនឈប់មកលេងប្រទេសថៃ គឺដោយសារបញ្ហាសុវត្ថិភាពតែម្តង។
ទន្ទឹមនោះលោកស្រី Paetongtarn ទទួលស្គាល់ថា ទេសចរចិនញញើតនឹងមកលេងប្រទេសថៃណាស់ ព្រោះបញ្ហាក្រុមឆបោកតាមទូរស័ព្ទ (call-centre gang)។ លោក Anutin មិនបានធ្វើគ្រប់គ្រាន់ទេដើម្បីដោះស្រាយបញ្ហា។
មិនត្រឹមប៉ុណ្ណឹងលោកស្រី Paetongtarn បានច្រានចោលការអះអាងរបស់លោក Anutin ដែលថា ចំនួនភ្ញៀវទេសចរចិន ធ្លាក់ចុះ៩០% ដោយលោកស្រីបញ្ជាក់ថា ការធ្លាក់ចុះជាក់ស្តែងគឺប្រមាណ៣០%ប៉ុណ្ណោះ និងភាគច្រើនគឺដោយសារតែរដូវកាលទាប (Low Season)។

ជម្លោះនេះកើតឡើងស្របពេលសមាជិកសភាថៃ ភាគច្រើនបានបោះឆ្នោតយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលដែលស្នើដកសេចក្តីព្រៀងច្បាប់កាស៊ីណូ-ការកម្សន្ត ដ៏ចម្រូងចម្រាសដែលណែនាំដោយគណបក្សភឿថៃដឹកនាំដោយលោកស្រី Paetongtarn។
ក្នុងចំណោមសមាជិកសភា ៣១៨រូបដែលចូលរួមប្រជុំ មាន២៥៣រូបបោះឆ្នោតគាំទ្រឲ្យដកចេញ ខណៈ ៦៥ រូបបោះឆ្នោតជំទាស់។
ការបោះឆ្នោតនេះទៀតសោត កើតឡើងតែ១ថ្ងៃប៉ុណ្ណោះ ក្រោយគណៈរដ្ឋមន្ត្រីថៃ ដាក់សំណើដកសេចក្តីស្នើច្បាប់នេះចេះវិញ ដោយសារតែបម្រែបម្រួលលើទិដ្ឋភាពនយោបាយនៅប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


