Connect with us

ជីវិតកម្សាន្ដ

កម្មវិធី CamID បន្ថែមហ្គេមថ្មី៥០ទៀត ដែលធ្វើឲ្យការកម្សាន្តកាន់តែសម្បូរបែប និងរីករាយ

បានផុស

នៅ

ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗដើម្បីលេងកម្សាន្តឲ្យបានសប្បាយរីករាយនៅលើអនឡាញ នេះជា​ដំណឹង​ល្អ​សម្រាប់​អ្នក ។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែមនូវហ្គេមជាច្រើនថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ហ្គេម​ដែល​លេង​ដោយ​សេរី​និង​ឥតគិតថ្លៃ​ជាង ៥០​ហ្គេម ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​លេង​និង​សន្សំ​ពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ថែមទៀត​ផង ក្នុងនោះ​រង្វាន់​រួមមាន កាត​កោស ទិន្នន័យ​ប្រើប្រាស់​អ៊ីនធឺណិត និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត។

លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា ការផ្ដល់ជូន​ថ្មី​នេះ គឺ​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី CamID ទទួលបាន​បទពិសោធ​ន៍​កម្សាន្ត​សប្បាយ​ផង និង​ឈ្នះ​រង្វាន់ផង។ លោក ឌិន​ថន មានប្រសាសន៍​ដូច្នេះ​ថា «​ហ្គេម​ទាំងនេះ គឺ​មិន​គិតថ្លៃ​ទេ ។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​ចូលទៅ AppStore, PlayStore ឬ AppGallery ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី CamID ថ្មី​ចុងក្រោយ​បំផុត ។ បន្ទាប់មក អ្នក​អាច​ទទួល​បទពិសោធន៍​កម្សាន្ត​លេង​ជាមួយ​ហ្គេម​ជាង ៥០​នេះ បន្ថែម​លើ​អ្វីៗ​ដ៏​សម្បូរបែប​ដែលមាន​ស្រាប់​នៅក្នុង​កម្មវិធី​នេះ ។ ខណៈ​កំពុង​លេង​ហ្គេម​ទាំងនេះ អ្នក​ក៏​នឹង​សន្សំ​បាន​ពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ផងដែរ ។​» ​លោក ឌិន​ថន បាន​បន្ថែមថា «​កម្មវិធី CamID ទើបតែ​ទទួលបាន​ពានរង្វាន់​ជា “​កម្មវិធី​កម្សាន្ត​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​” ហើយ​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ដែល​បានដាក់​បញ្ចូល​បន្ថែម ដើម្បី​បំពេញតម្រូវការ​កម្សាន្ត​របស់​អ្នកប្រើប្រាស់។​»

​ក្រុមហ៊ុន​បានបញ្ជាក់​ថា សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​មិត្ត​ហ្វូ​ន គឺអាច​ចូល​ប្រើ​កម្មវិធី CamID ដោយ​មិន​អស់ថ្លៃ​ប្រើ​អ៊ីនធឺណិត​ឡើយ។ កម្មវិធី CamID ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែល​ឈានមុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល បានឈ្នះ​ពានរង្វាន់​ជា «App កម្សាន្ត​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​» ពី​ស្ថាប័ន Globee Awards ដែលជា​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​ពានរង្វាន​និង​ចំណាត់ថ្នាក់​ធុរកិច្ច​ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក ។

CamID ប្រៀបដូចជា​លិខិតឆ្លងដែន​ឌីជីថល​មួយ​សម្រាប់​ការកម្សាន្ត​និង​សេវាកម្ម​អន​ឡាញ​សំខាន់ៗ​ជាច្រើន​សម្បូរបែប សម្រាប់​អ្នកប្រើប្រាស់​សេវា​ទូរ​សព្ទ​គ្រប់​ប្រព័ន្ធ ។

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយ​សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប – ក្នុងនោះ​រាប់ទាំង​អ្នកប្រើប្រាស់​ឆ្លង​ប្រព័ន្ធ – ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង​Cinema Service នៅក្នុង App នេះ​តែមួយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម