ជីវិតកម្សាន្ដ
មិនធម្មតា! គ្រាន់តែថតMVបទ «វីរនារី» ទេព បូព្រឹក្ស លក់ឡានស៊េរីទំនើបអស់១គ្រឿង
ជាការពិតគ្រាន់តែតារាចម្រៀង ទេព បូព្រឹក្ស បញ្ចេញTeaser នៃMVបទ«វីរនារី»មិនទាន់បានប៉ុន្មានផងគេ ក៏សង្កេតឃើញផ្ទុះការចាប់អារម្មណ៍ និងមានអ្នកទស្សនានៅលើYoutubeកើនដល់ 500K ទៅហើយ។ មិនតែប៉ុណ្ណោះក៏មានការចែករំលែកហូរហែផងដែរ។

កត់សម្គាល់នៅក្នុងMVខ្លីចំនួន២០វិនាទីនៃបទ«វីរនារី»មិនត្រឹមតែរំលេចនូវវីរភាពនៃស្ត្រីខ្មែរប៉ុណ្ណោះទេ គឺ ទេព បូព្រឹក្ស ក៏បានរំលេចនូវសំលៀកបំពាក់ ប្លង់ថតនិងសម្ភារតុបតែងផ្សេងៗសុទ្ធសឹងតែបង្ហាញឱ្យឃើញនូវអត្តសញ្ញាណវប្បធម៌ខ្មែរគួរជាទីមោទកភាព។

លើសពីនេះទៀត សម្រាប់ការផលិតMVទាំងស្រុងរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានចំណាយថវិកាប្រមាណ៦០០លានរៀល ស្មើនឹងសាច់ប្រាក់ដុល្លារដល់ទៅជិត១៥ម៉ឺនដុល្លារឯណោះ។ត្រង់ចំណុចនេះហើយ ទើបមានចម្ងល់ថា ជាការពិតទេ? តើទឹកប្រាក់ ៦០០លានរៀលនេះ ទេព បូព្រឹក្ស ចំណាយអ្វីច្រើនម្ល៉េះ?។


បន្ទាប់ពីមានចម្ងល់របស់មហាជន ក៏ដូចជាអ្នកគាំទ្របែបនេះ ស្រាប់តែនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថាAthikaដែលគេដឹងថា ជាក្រុមការងាររបស់ ទេព បូព្រឹក បានបញ្ចេញថា ដើម្បីថតបានMV បទ«វីរនារី» គឺកញ្ញា ទេព បូព្រឹក្ស ត្រូវលក់ឡានស៊េរីទំនើបអស់១គ្រឿង។
ប្រភពបានលើកឡើងថា ខ្ញុំពិតជាមានមោទកភាពចំពោះចែព្រឹក្សណាស់(Tep Boprek)ខ្ញុំមកនេះមិ នមែនមកនិយាយយកឡូយឲ្យអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង។ មួយរយៈក្រោយនេះខ្ញុំមានការងារច្រើន ដែលបានប៉ះជាមួយចែ ព្រឹក្ស ដែលធ្វើឲ្យខ្ញុំនិងក្រុមការងារ PATRÓN បានមានឱកាសធ្វើការក្នុងProjectបទចម្រៀង វីរនារី ឬTop of the Ladyនេះ។

ប្រភពបន្តថា ដូចអ្នកទាំងអស់គ្នា បានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់៦០០លានរៀលខ្ញុំចង់បញ្ជាក់ថានេះ គឺជារឿងពិត។ ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ ការលះបង់ថវិកាផ្ទាល់ខ្លួនសម្រាប់គាត់ខ្ញុំគិតថា វាមិនមែនជារឿងធំសម្រាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើត MVដែលតំណាងឲ្យប្រជាជាតិយើងទាំងមូល គឺជារឿងយើងមិនអាចមើលរំលងបាន។

ប្រភពនិយាយទៀតថា គម្រោងធ្វើបទមួយដែលតំណាងឲ្យប្រទេសយើង គឺមានក្នុងចិត្តគាត់តាំង ពី២ឆ្នាំមុនហើយProject MVនេះ ត្រូវបានដំឡើងរយៈពេល២ខែជាមួយក្រុមការងារសរុប១២៦នាក់ (ក្រុមការងារគ្រប់ផ្នែកសុទ្ធតែសំខាន់)។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាMVបទចម្រៀង វីរនារីនេះនិងដាស់ព្រលឹងវិញ្ញាណកូនខ្មែរគ្រប់រូប មិនថាអ្នកនៅទីណាអ្ នកនិងមានមោទកភាពដែលបានកើតនៅលើដែនដីសុវណ្ណភូមិ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


