ជីវិតកម្សាន្ដ
Lisa សមាជិក BlackPink ជាសះស្បើយពីកូវីដហើយ តែត្រូវបន្តនៅដាច់ដោយឡែក មួយរយៈទៀត
ក្រុមហ៊ុន YG Entertainment បានប្រកាសកាលពីថ្ងៃសៅ រ៍ថា Lisa សមាជិក BlackPink បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយកំពុងស្ថិតនៅ ដាច់ពីគេមួយរយៈទៀត។
ផលិតកម្មបាននិយាយថា Lalisa សមាជិកថៃតែម្នាក់គត់ នៃក្រុមចម្រៀងប៉ុបកូរ៉េខាងត្បូង ពេលនេះនាងបានជាសះស្បើយទាំងស្រុងហើយ។
គួរបញ្ជាក់ថា Lalisa ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ៩ថ្ងៃមុន ហើយកំពុងសម្រាកព្យាបាលនៅ ផ្ទះ។
ក្រុមហ៊ុនបាននិយាយថា សមាជិកផ្សេងទៀតនៃក្រុមដូចជា Rosé, Jennie និង Jisoo មិនតម្រូវមានការដាក់នៅដាច់ដោយឡែកពីគេទេ ព្រោះពួកគេបានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេ មួយសប្ដាហ៍ មុនពេល Lalisa ធ្វើតេស្តវិជ្ជមាន។
សេចក្ដីប្រកាសក៏បាននិយាយថា ក្រុមនឹងកាត់បន្ថយសកម្មភាពក្រៅ ផ្ទះរបស់ខ្លួន ហើយបំពេញតែការណាត់ជួបតាមការកំណត់ដែលមិនអាចចៀសបាន។ ពួកគេក៏នឹងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង នូវវិធានការបង្ការជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


