ជីវិតកម្សាន្ដ
ហេតុផលសំខាន់ពីរនេះហើយ ទើបរឿង “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” បោះពុម្ពម្ដងទៀត
“ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” ជាប្រលោមលោកមនោសញ្ចេតនា ស្នេហាខុសវ័យរវាងបុរសជ្រេអាយុ និងកញ្ញា ១៨ ប្លាយ ថ្មីៗនេះបានបង្ហាញខ្លួនជាលើកជាទី២នៅលើទីផ្សារ ដោយសារទទួលការគាំទ្រយ៉ាងក្រាស់ក្រែលពីមិត្តអ្នកអាន។

ម្ចាស់ស្នាដៃ កញ្ញ គឹម ឌីណា បានលើកឡើងមូលហេតុពីរសំខាន់ៗដែលនាំឲ្យខ្លួនបោះពុម្ពប្រលោមលោកនេះជាថ្មីម្ដងទៀតដូច្នេះថា ១. ដោយសារការបោះលើកដំបូង មានចំនួនតិច និងដោយចង់ឱ្យអ្នកផ្សេងទៀតដែលមិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិ បានអានសៀវភៅនេះដែរ និង ២. វាជាការសន្យាតាំងពីដើមមកថា នឹងបោះម្តងទៀត ពីព្រោះអ្នកនិពន្ធចង់រក្សាស្នាដៃសៀវភៅដំបូងរបស់ខ្លួន។

ដោយឡែក អ្នកនិពន្ធ បានឲ្យដឹងពីមូលហេតុនៃការសរសេររឿងនេះដំបូងផងដែរថា ដោយសារខ្លួនចូលចិត្តស្នេហាបែបផ្អែមល្ហែម ទើបប្រលោមលោកមួយនេះលេចរូបរាងមក តាមបែបមនោសញ្ចេតនា។ អ្នកនិពន្ធបន្តថា ក្នុងជីវិតពិតកញ្ញាពិតជាមានភាពកក់ក្ដៅចំពោះមនុស្សប្រុសចិត្តធ្ងន់ ហើយពូកែថ្នមចិត្ត និងជាពិសេសខ្លួនផ្ទាល់ជាមនុស្សដែលគិតថា ស្នេហាពិតមិនគិតវ័យនោះទេ រួចក៏ប្រដូចចរិតបែបនេះទៅនឹងតួអង្គឯកប្រុស វិចិត្រ ។
ទន្ទឹមគ្នាដែរ កញ្ញា គឹម ឌីណា ក៏បានរំលេចពីផលលំបាកនៃការតាក់តែងប្រលោមលោក “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” នេះថា ខ្លួនពិបាកក្នុងការស្វែងរកអារម្មណ៍ ពេលខ្លះសរសេរក៏គាំង ហើយមិនដឹងបន្តទៅមុខទៀតយ៉ាងណា។ តែវាជាការពិបាកមួយដ៏មានន័យក្នុងការតស៊ូ ព្រោះវាជាកិច្ចការដែលអ្នកនិពន្ធស្រឡាញ់ពេញចិត្តនឹងធ្វើ។

រីឯបញ្ហាផ្សេងទៀត គឺការចែកចាយនៅលើទីផ្សារ។ កញ្ញាថា ពីមុនអាចថាខ្លួនពិបាកដោយសារសរសេរផង ហើយត្រូវលក់សៀវភៅដោយខ្លួនឯងផង ទាំងដែលមិនមានជំនាញខាងលក់ ហើយក៏រឹតតែមិនមានពេលសម្រាប់ការងារមួយនេះ។ ក្រោយមក កញ្ញា គឹម ឌីណា បានលក់ស្នាដៃទៅឱ្យខាងហាងសៀវភៅ Le Story ដែលគេចាត់ចែងបោះពុម្ព ធ្វើទីផ្សារ និងចែកចាយសៀវភៅ។ ដូច្នេះអាចនិយាយថា ពេលនេះម្ចាស់ស្នាដៃស្រួលច្រើន ព្រោះមានពេលគ្រប់គ្រាន់ចំណាយលើតែការនិពន្ធ៕
អត្ថបទ៖ សន្យា
ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ
ចុចអាន៖ ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយអាចសម្រាលការស្តីប្រដៅកូនបានខ្លះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


