ជីវិតកម្សាន្ដ
ហេតុផលមួយចំនួន ធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា ប៊ី សុធារី អាចចូលTOP ឬយកជ័យជម្នះនៅ Miss Charm ២០២១
អ្នកស្រលាញ់វិស័យបវរកញ្ញាកម្ពុជា និងជាពិសេសអ្នកគាំទ្រ មានការជឿជាក់ថា កញ្ញា ប៊ី សុធារី អាចនឹងឈានជើងចូលTOP ឬយកជ័យជម្នះមកមាតុភូមិវិញ នៅ Miss Charm ២០២១ ក្រោយបានទស្សនាវីដេអូមួយរបស់ អតីត Miss Universe ២០១៧ រូបនេះ។

ផ្ទុះការភ្ងាក់ផ្អើល និងសង្ឃឹមយ៉ាងមុតមាំពីអ្នកគាំទ្រកញ្ញា ប៊ី សុធារី ក្រោយបានឃើញវីដេអូមួយ ដែលកញ្ញាបានរៀបរាប់ជីវប្រវត្តិ និងការតស៊ូព្យាយាមរហូតទទួលបានភាពជោគជ័យជាច្រើនរហូតមកដល់ថ្ងៃនេះ។ ដោយកាលពីមួយឆ្នាំមុន អតីត Miss Universe Cambodia ២០១៧ បានផុសវីដេអូស្ដីពីប្រវត្តិ និងការឈានជើងចូលសិល្បៈរបស់នាង ជាពិសេសវិស័យដើរម៉ូត តាំងពីអាយុ ១៤-១៥ ឆ្នាំ រហូតមកដល់ពេលនេះប្រហែលជិត ៨ ឆ្នាំរបស់កញ្ញាក្នុងការប្រឡូកនៅលើវិថីមួយនេះ។


តោះមកដឹងភាពជោគជ័យ និងការប្រកួតមួយចំនួនរបស់ កញ្ញា ប៊ី សុធារី ចាប់ពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៩
ឆ្នាំ ២០១៣ កញ្ញា ប៊ី សុធារី បានចូលរួមប្រកួតកម្មវិធីចំនួន ៤ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ទីមួយកម្មវិធី Cambodia New Star Contest ជាប់បានលំដាប់រងទី ២ ហើយក៏ចេញទៅប្រកួតនៅកូរ៉េ ដែលមានការចូលរួមពីប្រទេសក្នុងអាស៊ីចំនួន ១០ ប្រទេស តែកញ្ញាមិនទទួលបានជយលាភីទេ។ ទីពីរកម្មវិធី Miss Tourism Queen Cambodia ទទួលបានលំដាប់រងទី ១ និងឈ្នះពានរង្វាន់ថតរូបស្អាត។ កម្មវិធីទីបី Miss Tourism Cambodia កញ្ញាទទួលបានជ័យជម្នះ ជយលាភីលេខ ១ និងកម្មវិធីទីបួន Miss Asian នៅប្រទេសថៃ។
ឆ្នាំ ២០១៤ កញ្ញាបានចូលរួមប្រកួតនៅកម្មវិធី Miss South Asian នៅប្រទេសថៃ ហើយក៏ទទួលបានពានរង្វាន់ចំនួន ២ មួយកញ្ញាស្លៀកពាក់មានរាងស្អាត( Miss Elegance ) និងទី ២ Best Evening Wear។
ឆ្នាំ ២០១៥ កញ្ញាក៏បានចូលរួមកម្មវិធីប្រកួតអន្តរជាតិមួយនៅប្រទេសហ្វីលីពីន Super Model International ដែលមានការចូលរួមពីតារាបង្ហាញម៉ូតមកពី ៤០ ប្រទេស ហើយសុធារី បានឈរនៅលំដាប់ Top ៣។
ឆ្នាំ ២០១៦ កញ្ញាក៏បានឈានជើងចូលប្រលងកម្មវិធី Miss Cambodia ២០១៦ ហើយទទួលបានជយលាភី ព្រមទាំងទទួលបានពានរង្វាន់ចំនួន ៥ មាន អ្នកគ្រងឈុតប្រពៃណីខ្មែរស្អាតជាងគេ, អ្នកគ្រងឈុតពិធីជប់លៀងស្អាតជាងគេ, អ្នកគ្រងឈុតរាត្រីស្រមោលសស្អាតជាងគេ, អ្នកគ្រងឈុតរ៉ូបប្រពៃណីខ្មែរស្អាតជាងគេ និងចុងក្រោយកញ្ញាឯកសក់ស្អាត។
ឆ្នាំ ២០១៧ ប៊ី សុធារី បានក្លាយជាបវរកញ្ញាទី ១ តំណាងឲ្យប្រទេសកម្ពុជា បានទៅចូលរួមកម្មវីធី Miss Universe International នៅសហរដ្ខអាមេវិក។
ឆ្នាំ ២០១៨ កញ្ញាបានចូលរួមកម្មវិធីដើរម៉ូតខ្នាតអន្តរជាតិ នៅប្រទេសហ្វីលីពីន។
ឆ្នាំ ២០១៩ អតីត Miss Universe Cambodia ២០១៧ រូបនេះ បានទៅទទួលពានរង្វាន់នៅកម្មវិធី Asian Model Festival 2019 នៅប្រទេសកូរ៉េ តំណាងឲ្យតារាកម្ពុជា។



ដោយហេតុផល និងការខិតខំប្រឹងប្រែងរបស់ កញ្ញា ប៊ី សុធារី ក្នុងការចូលរួមប្រកួត និងកម្មវិធីជាច្រើនឆ្នាំមកនេះ បានធ្វើឲ្យអ្នកគាំទ្រជឿជាក់ទៅលើសមត្ថភាពរបស់កញ្ញា ក្នុងការវិលត្រឡប់ចូលរួមប្រកួត Miss Charm 2021 ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី ១០ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ នៅកោះ Phu Quoc និងវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងការប្រកួត Miss Charm 2021 នេះផងដែរ កញ្ញា ប៊ី សុធារី បានចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់ រួមជាមួយការស្វែងរកជំនួយខ្លួនឯងសម្រាប់ឈុតស្លៀកពាក់ផ្សេងៗ ដោយគោលបំណងតែមួយគត់ គឺដើម្បីមុខមាត់ប្រទេសកម្ពុជា។ តាមរយៈការខិតខំ និងការវិលត្រឡប់មកលើកនេះ កញ្ញាសុំត្រឹមការលើកទឹកចិត្ត និងការគាំទ្រពីប្រជាជនខ្មែរទាំងអស់គ្នាប៉ុណ្ណាះ៕


អត្ថបទ៖ ផានិត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ