Connect with us

ជីវិតកម្សាន្ដ

លោក សា​វិ​ន ហ្វី​លី​ព ប្រកាស​ត្រៀម​កម្មវិធី​១​ដុល្លារ​ដើ​ម្បី​រក្សា​ស្នាមញញឹម​លោកតា​ស៊ី​ក្លូ​១០០​នាក់

បានផុស

នៅ

ភ្នំពេញ ៖ ដូចដែល​ការគ្រោងទុក​តារា​សម្តែង​ជើង​ចាស់​ល្បីឈ្មោះ​លោក សា​វិ​ន ហ្វី​លី​ពពេល​នេះ​បាន​ប្រ កាស​ត្រៀម​រៀម​ចំ​កម្មវិធី​១​ដុល្លារ​ដើ​ម្បី​រក្សា​ស្នាម​ញញឹម​លោកតា​ស៊ីក្លូ​១០០​នាក់​នៅ​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ ២០២២​ស្អែក​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​តារា​សម្តែង​លោក​សា​វិ​ន ហ្វី​លី​ព កម្មវិធី​សប្បុរសធម៌​នេះ​នឹង​ធ្វើឡើង​នៅ​ទីតាំង​ស មា​គម​អភិរក្ស​ស៊ីក្លូ​ស្ថិតនៅ​ទីតាំង​ផ្លូវ​១៥៨​កែង​សា លា​វត្ត​កោះ​រាជធានី​ភ្នំពេញ​។ ​លោក សា​វិ​ន ហ្វី​លី​ព បាន​ថ្លែង​ថា ​កម្មវិធី​១​ដុល្លារ​ដើម្បី​រក្សា​ស្នាមញញឹមរ បស់​លោកតា​ស៊ី​ក្លូ​១០០​នាក់​ដែល​រៀបចំ​ទ្បើង​ដោយ​កូនច្បង​របស់ខ្ញុំ​និង​មិត្ត​រួម​សកល​វិទ្យាល័យ ផា​រ៉ា​ហ្គ​ន ( ZaMan) នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី ១៦ មករា ២០២២ ខាងមុខនេះ​។

លោក​បាន​បន្តថា ​កម្មវិធី​សប្បុរសធម៌​នេះ​ត្រូវធ្វើ​ឡើង​នៅវេលា​ម៉ោង​៨​និង​៣០​ព្រឹក​ដល់​១០​និង​៣០ព្រឹក នៅ​សមាគម​អភិរក្ស​ស៊ី​ក្លូ​ផ្លូវ ១៥៨​កែង​សាលា​វត្ត​កោះ​។​សប្បុរសជន​អាច​ចូលរួម​ផ្ទាល់​ជា​ម្ហូបអាហារ​និង​ភេសជ្ជៈ​បាន​។

ជាមួយគ្នា​នៃ​សកម្មភាព​មនុស្សធម៌​របស់​លោក សា​វិ​ន ហ្វី​លី​ព ខាងលើ​នេះ​ដែរ​គេ​ឃើញ​មាន​មហាជន​និង​អ្នកសិល្បៈ​មួយចំនួនធំ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​និង​សរសើរ​លើ​គម្រោង​នៃ​កម្មវិធី​សប្បុរសធម៌​នេះ​ ខណៈ​មាន​ខ្លះទៀត​ក៏បាន​ចូលរួម​ថវិកា​ជាមួយ​លោក​ដើម្បី​ជួយ​ដល់​តាៗ​ស៊ីក្លូរ​ផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម