ជីវិតកម្សាន្ដ
ម៉ា ដូណា ទម្លាយទាំងទឹកភ្នែករឿងផុងខ្លួន ដោយសារតុងទីនអស់លុយជាង ៥០ ម៉ឺនដុល្លារ
តារាសម្តែងលោក ម៉ា ដូណា ថ្មីៗនេះបានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវ ដែលលោកបានផុងខ្លួនជាមួយការលេងតុងទីនអស់លុយជាង ៥០ ម៉ឺនដុល្លារ ខណៈលោកគឺជាជនរងគ្រោះ ដោយសារកូនតុងទីនបោកជាច្រើនអ្នក។

តារាសម្តែងលោក ម៉ា ដូណា បានរៀបរាប់ទាំងទឹក ភ្នែកតាមរយៈកិច្ចសម្ភាសន៍មួយថា ដោយសារតែបញ្ហានៃការលេងតុងទីនហើយ ត្រូវបានកូនតុងទីនមួយចំនួនបោក(រត់ចោល)ទើបធ្វើឲ្យលោកត្រូវលង់ខ្លួនអស់ប្រាក់រហូតដល់ទៅ ៥២ ៨០០០ ដុល្លារ ដែលត្រូវចេញសងគេគ្រប់គ្នា។

ម៉ា ដូណា បានបន្តថា មូលហេតុដែលធ្វើឲ្យលោកមកផុងខ្លួនរឿងលេងតុងទីននេះ ដោយសារការទុ កចិត្តមិត្តភក្តិ ការរាប់អាន ការដឹងឮដោយខ្លះមានងារជា ជំទាវ ឯកឧត្តម ឧកញ៉ា និងមិត្តភក្តិដែលជិតដិតរួមអាជីពសិល្បៈដោយគិតថាអ្នកសិល្បៈល្បីគេមិនបោកយើងទេ។ ប៉ុន្តែលទ្ធផលចុងក្រោយ យើងក្លាយជាជនរងគ្រោះ ត្រូវរកលុយដោះបំណុលជំនួសគេទៅវិញ។

លោក ម៉ា ដូណា បានបញ្ជាក់ទៀតថា តាមពិតមួយរយៈពេល ២ ឆ្នាំចុងក្រោយនេះ មិនត្រូវមកជួបការលំបាកដោយសារតុងទីននេះទេ ប៉ុន្តែបញ្ហានៅត្រង់ការបំប្លែងខ្លួនពីកូនតុងទីនទៅជាមេតុងទីនរហូតដល់គេបបួលកូនតុងទីរបស់លោក ឬកូនតុងទីនផ្សេងៗទៅលេងជាមួយទើបធ្វើឲ្យការតុងទីនឡើងថ្លៃរហូតមានការរត់គេចពីយើង ដោយទុកឲ្យលោកជាអ្នកទទួលរាប់រងជំនួសជាមួយកូនតុងទីនមួយចំនួនទៀត។


លោកបានបន្ថែមថា មួយសារនេះលុយដែលខ្ញុំត្រូវចេញសងគេមានរហូត ៥២ ៨០០០ ដុល្លារហើយកាលពីថ្ងៃទី ០៧ និងទី ០៨ ខែមករា ជាថ្ងៃដែលខ្ញុំបាក់ទឹកចិត្តបំផុតចេញទៅលេងកំពង់សោមតែម្នាក់ឯង។ ខ្ញុំអាចនិយាយថា ខ្ញុំទន់ដៃទន់ជើង ព្រោះលុយនេះវាច្រើនលើសលប់សម្រាប់ខ្ញុំពេក គឺងជាង ៥២ ម៉ឺនដុល្លារឯណោះ ច្រើនរហូតខ្ញុំយកប្លង់ដីជាង ៣ ហិតាទៅដាក់បញ្ចាំ ខ្ញុំលក់ខុនដូរអស់ ១កន្លែង ឡាន ១ គ្រឿងនិងរបស់របរលំអខ្លួនជាច្រើនទៀតដើម្បីដោះបំណុលគេ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


