ជីវិតកម្សាន្ដ
ដួង ម៉ានិច ចេញមុខការពារ ជីមមី ក្រោយមានការរិះគន់
ពិធីការិនីរូបស្រស់ ជីមមី ថ្មីៗនេះបានបញ្ចេញរូបភាពច្រើនសន្លឹកអំឡុងពេលទៅលេងសមុទ្រដែលស្ថិតក្នុងសម្លៀកបំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាត និងទាក់ទាញប្លែកភ្នែកមហាជន។

តាមការសង្កេតឃើញបន្ទាប់ពីកញ្ញា ជីមមី បានបញ្ចេញរូបភាពដោយស្ថិតក្នុងទម្រង់បែបនេះ ភ្លាមៗនោះគេឃើញមានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានពោលសរសើរថា ជីមមី ស្រស់ស្អាតហើយប្លែកពីតារាស្រីឯទៀតដែលដើរសមុទ្រចូលចិត្តស្លៀកពាក់ប៊ីគីនី។ ប៉ុន្តែក៏មានខ្លះទៀតបានធ្វើការរិះគន់លើកញ្ញា ជីមមី ផងដែរ។

យ៉ាងណាមិញក្រោយមានការរិះគន់លើស្រីស្អាត ជីមមី ក៏ស្រាប់តែមានមិត្តភក្តិរួមអាជីពសិល្បៈគឺកញ្ញា ដួង ម៉ានិច បានចេញមុខប្រតិកម្មការជំនួសសាមី ខ្លួនកញ្ញា ជីមមី។ នៅក្នុងសំណេរនោះ ដួង ម៉ានិច បាននិយាយលើកទឹកចិត្តដល់ ជីមមី ដើម្បីកុំឱ្យគិតច្រើនអំពីរឿងរ៉ាវមួយនេះដ្បិតមាននាងនៅជាមួយជានិច្ច។

ដួង ម៉ានិច្ច បានលើកឡើង “កុំគិតច្រើនពេកអីណាកូន Jimmy Meng ម៉ាក់និចនៅជាមួយកូនណា ព្រោះតែ ស្រលាញ់ ទើបយើងស្លៀកពាក់មិនថា កន្លែងការងារឬទីណាក៏ដោយអ្នកឯងកុំពូកែទើសគេពេកឈប់បានឈប់ទៅ មុន នឹងនិយាយឱ្យគេធ្វើខ្លួនឯងឱ្យល្អសិនទៅ”។
កាលពីថ្មីៗកន្លងទៅនេះពិធីការិនីកញ្ញា ជីមមី ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេស ប៊ុកចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីឃើញនាងស្លៀកស ម្លៀកបំពាក់ក្នុងឈុតប្រពៃណីទៅសមុទ្រ។
កាលនោះ ជីមមីក៏បានបញ្ជាក់ថា ខ្លួនត្រូវបានជ្រើសរើសឱ្យធ្វើជាពិធិការិនី ក្នុងកម្មវិធីដ៏អស្ចារ្យមួយ នៅក្រុងកំពង់សោម គឺកម្មវិធីទេសចរណ៍អាស៊ាន២០២២ ហើយកម្មវិធីនេះដែរគឺធ្វើឡើង នៅឯឆ្នេរសមុទ្រតែម្ដង។
នាងបន្ថែមថា កម្មវិធីជាតិនៅលើឆ្នេរសមុទ្រស្លៀកសម្លៀកបំពាក់ដូចនាងខ្ញុំសមរម្យទេបងប្អូន?៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


