Connect with us

ជីវិតកម្សាន្ដ

សំប៉ូ លីដា​ ថ្វីត្បិត​រាងកាយ​រួមរឹត​ដោយ​ជំងឺច្រើន​មុខ​ តែ​មិនបណ្តោយ​ខ្លួន​តាម​កម្មវាសនាទេ 

បានផុស

នៅ

ខ្សែជីវិតអ្នកនាង សំប៉ូ លីដា ពេលនេះគឺមានភាពខុសប្លែកកាលពីគ្រាមុន ដែលធ្លាប់ធ្លាក់ខ្លួនស្ទើរនឹកស្មានមិនដល់ ខណៈដែលបច្ចុប្បន្នអ្នកនាងក៏កំពុ​ងតែមានជំងឺប្រចាំការជាច្រើនមុខគួរឲ្យព្រួយបារម្ភទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាសព្វថ្ងៃខ្លួនមានវ័យ​កា​ន់តែ​​ជ្រេរថែមទាំងរួមរឹតដោយជំងឺផងនោះប៉ុន្តែអ្នកនាង សំប៉ូ លីដានៅ តែបន្តដំណើរជីវិតជាអ្នកចម្រៀងនៅតាមហាងរាត្រីដើម្បីយកប្រា​ក់កម្រៃចិញ្ចឹមក្រពះ និងកូនៗ។ តួយ៉ាងថ្មីៗនេះគេក៏ឃើញមានការបង្ហោះភ្ជាប់ និងរូបភាពដោយបានលើកឡើងថា តារាវ័យប្រមាណជាង ៥០ ឆ្នាំអ្នកនាង សំប៉ូ លីដា បានធ្លាក់ខ្លួនឈឺត្រូវចូលមន្ទីពេទ្យ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ ស ច័ន្ទដានី បានបង្ហោះសារថា រៀមច្បង សំប៉ូ លីដាចូលពេទ្យទៀតហើ យនេះជាការពិតមែន។រឿងអ្វីៗក្នុងលោកមិនទៀងឡើយណាម្សិលមិញស្រស់ស្អាតតែថ្ងៃនេះដេកស្តិរ ស្អាតតែម្ដង ឆាកជីវិតតើវត្តណាជាអ្នកកំណត់ដូចពាក្យគាត់តែងតែនិយាយលេងជាមួយបបងប្អូនយើងរហូតមកគឺពិតណាស់មិនទៀងទេ។

អ្នកនាង សំប៉ូ លីដា ធ្លាប់បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នអ្នកនាងពិតជាមានជំងឺប្រចាំកាយជាច្រើនមុខមែនគឺពេលទៅឆ្លុះនៅពេទ្យបញ្ជាក់មានជំងឺដូចជាបេះដូងចង្អៀត ខ្លា​ញ់រំបេះដូង រលៀកសួត ឈាម សស៊ីឈាមក្រហមនិងមានមេរោគនៅក្នុងថ្លើមជាដើម។

ជាមួយដំណឹងនេះគេឃើញមានអ្នកគាំទ្រមួយចំនួនព្រមទាំងមិត្តភក្តិរួមអាជីពសិល្បៈក៏បានជួនពរ និងលើកទឹកចិត្តដល់នាងគ្រប់គ្នា ខណៈដែលខ្លះទៀតនិយាយថាអ្នកនាងសំប៉ូ លីដាគួរឲ្យអាណិតណា ស់ព្រោះថ្ងៃខ្លះខំត្រដរទាំងខ្លួនឈឺល្ហិតល្ហៃដើម្បីទៅសម្តែងនិងច្រៀងយកប្រាក់មកទិញថ្នាំព្យាបាលជំងឺ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម