Connect with us

ជីវិតកម្សាន្ដ

មានរឿងអីទៅ! លី ម៉ារីណា ប្រកាសចែកផ្លូវជាមួយស្វាមី

បានផុស

នៅ

តារាសម្តែងចាស់វង្សាអ្នកនាង លី ម៉ារីណា សុខៗស្រាប់តែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ដោយនាងបានប្រកាសជាសាធារណ:ជុំវិញការផ្តាច់ចំណងស្នេហាជាមួយស្វាមី បន្ទាប់ពីសាងសុភមង្គលអស់រយ:ពេលប្រមាណ ១០ឆ្នាំកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដោយបើកចំអំពីការចែកផ្លូវជាមួយស្វាមីពីសំណាក់អ្នកនាង លី ម៉ារីណា នាពេលនេះបានធ្វើឲ្យមហាជនមួយចំនួនចាប់អារម្មណ៍ ខណ:មានការសួរនាំថាហេតុអ្វីបានអ្នកទាំងពីរដើរដល់ចំណុចនេះ? ចម្លើយត្រូវសាមីខ្លួនបញ្ជាក់ថារស់នៅមិនចុះសម្រុងនឹងគ្នា។

No photo description available.

អ្នកនាង លី ម៉ារីណា បានរៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនថា “នាងខ្ញុំ លី ម៉ារីណាសូមប្រកាសជាសាធារណៈថានាងខ្ញុំ និងស្វាមីឈ្មោះលោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ ដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា។”

អ្នកនាងបន្ថែមថា “អ្វីដែលបានបញ្ចប់ សូមឱ្យរក្សាតម្លៃទាំងសងខាង កុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំឱ្យបង្ហោះនូវអ្វីដែលឱ្យមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត។”

សូមរម្លឹកថា អ្នកនាង លី ម៉ារីណា បានរៀបការនឹងលោក សាត ចាន់ថន នៅឯក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០១២ និងបានមកកាត់ចំណងដៃនៅប្រទេសកម្ពុជា នាអំឡុងឆ្នាំ ២០១៣ ខណ:ចំណងដៃអាពាហ៍ពិពាហ៍រវាងអ្នកនាង និងអតីតស្វាមីក៏ទទួលបានកូនប្រុសម្នាក់ផងដែរ៕

No photo description available.

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ស្ថានភាពជំងឺតារាប្រុសលោក អៀន ចេនឡា កាន់តែធ្ងន់ធ្ងរ​

ចុចអាន៖ ឌួង ហ្សូរីដា មិនធ្លាប់គិតបោះបង់ចោលសិល្បៈ ដោយសារហេតុផលសំខាន់មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម