ជីវិតកម្សាន្ដ
ត្រឹម១២ដុល្លារ លី ម៉ារីណា ត្រូវគេគំរាមប្តឹងបិទហាង
តារាសម្តែងអ្នកនាង លី ម៉ារីណា បានបង្ហាញការខកចិត្តខ្លាំងលើនារីម្នាក់ ដែលផ្ញើសារគំរាមប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីបិទហាងរបស់នាងព្រោះ តែរឿងទិញអាវមួយតម្លៃ១២ដុល្លារដោយនារីរូបនេះអះអាងថា មានប្តីធ្វើការនៅទីនោះ។
អ្នកនាង លី ម៉ារីណា បានរៀបរាប់ដោយហួសចិត្តថា ថ្ងៃនេះប្រពន្ធពូនៅក្រសួងមហាផ្ទៃឈ្មោះអី្វទេទិញអាវ១២ដុល្លារពាក់ហើយ បែកព្រុយហើយមកគំរាមប្តឹងឲ្យទទួលខុសត្រូវចង់ឲ្យក្រសួងចុះមកឆែកឆេរបិតហាងរបស់ខ្ញុំ។ ចង់សើចឲ្យរហែកមាត់ទេសម្បូរលុយប្តឹងម្ល៉េះ។


តារាស្រីអ្នកនាង ម៉ារីណា បានបន្តថាត្រឹមអាវតម្លៃ១២ដុល្លារសោះ ប្រពន្ធក្រសួងមហាផ្ទៃណាទេលោកអើយ(ភ្លេចប្រាប់អាវខ្ញុំកំពុងពាក់នឹងហើយគេចង់ប្តឹង)១២ដុល្លារអាវលឿង។ នាងថាចង់ប្តឹងឲ្យគេបិទរោងចក្រមែនចែ១២ដុល្លារប្រពន្ធ ឬសង្សារឬមួយក៏ស្រីលោកពូក្រសួងមហាផ្ទៃមួយណាចង់ប្ដឹង។



អ្នកនាង លី ម៉ារីណា បាននិយាយក្នុងការLiveដែរថា ព្រោះតែអាវយឺតតម្លៃ១២ដុល្លារបើចង់ប្តឹងចេញមុខមក គឺនាងរង់ចាំជានិច្ច។ យ៉ាងណាមិននារីដែលគំរាមប្តឹងនោះ ត្រូវបានអ្នកនាង ម៉ារីណាហៅឈ្មោះថា នីកា ប៉ុន្តែនាងមិនបញ្ចេញឲ្យឃើញមុខមាត់ពិតបុគ្គលនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ



