Connect with us

ជីវិតកម្សាន្ដ

ឈន សៀង​ហៃ ថ្វី​ត្បិត​រវល់​ការសិក្សា​ ក៏​នូវ​តែ​ឆ្លៀត​ចូលរួម​ច្រៀង​ អប់រំ​ជួយ​ការងារ​សង្គម

បានផុស

នៅ

​តារា​ចម្រៀង​ប្រុស​ ទើបតែ​រះ​ពន្លឺ​លើ​វី​ថី​សិល្បៈ​ លោក ឈន សៀង​ហៃ បច្ចុប្បន្ន​បាន​និង​កំពុង​អន្ទង​ចិត្ត​មហាជន​ឲ្យ​មានការ​ចាប់អារម្មណ៍​ និង​សរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​តាមរយៈ​ការ​ចេញ​ច្រៀង​ជាមួយ​ភិក្ខុ ប៉ាន់ ឈុន ដែល​គង់នៅ​វត្ត​បទុមវតី​ ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ការងារ​សង្គម ​បាន​មួយ​ចំណែក​ ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​កត់​សម្គាល់​តា​រា​ចម្រៀង​ លោក ឈន សៀង​ហៃ បើ​ទោះ​បី​ជា​កន្លងមក​មាន​ការ​ជាប់​រវល់​លើ​សិក្សា​យ៉ាង​ច្រើន​ក្តី​ ប៉ុន្តែ​ដោយសារ​ទឹកចិត្ត​ស្រលាញ់​និង​ចង់​ចូលរួម​កិច្ច​ការងារ​សង្គម​នោះ​ គឺ​លោក​តែង​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ ដើម្បី​ចូល​រួម​ចំណែក​យ៉ាងសកម្ម​រាល់​ការ​ចេញ​ច្រៀង​ដោយ​មិន​គិត​ពី​ភាព​នឿយហត់​ឬ​កម្រៃ​ឡើយ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ប្រុស​រូប​នេះ​។

​លោក ឈន សៀង​ហៃ បាន​ថ្លែង​រៀបរាប់​ឲ្យ​ដឹង​ថា ​សម្រាប់​ការងារ​ជួយ​ដល់​សង្គម​ គឺ​លោក​ចាប់អារម្មណ៍​តាំងពី​នៅ​សិក្សា​ត្រឹម​ថ្នាក់​ទី​៨​មក​ម្ល៉េះ​ ដើម្បី​ចូលរួម​ការ​ជួយ​អភិរក្ស​បរិស្ថាន​និង​ការអភិវឌ្ឍន៍​សង្គម​។​ ចំណែក​ឯ ​វិស័យ​ចម្រៀង​វិញ​ ត្រូវ​បាន​លោក​និយាយ​ថា ​ខ្លួន​មាន​ដុង​តាំងពី​កំណើត​ និង​ចូលចិត្ត​ច្រៀង​នូវ​ចម្រៀង​មរតក​ដើម​ ហើយក៏​អរគុណ​ចំពោះ​អ្នក​ដែល​និពន្ធ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​ ក្នុង​អត្ថន័យ​អប់រំ​ជាដើម​។

​សូម​បញ្ជាក់​ថា ​លោក ឈន សៀង​ហៃ គិត​មកទល់​ឆ្នាំនេះ​ ទើបតែ​មាន​អាយុ​២៣​ឆ្នាំ​ នឹង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​។​ លោក សៀង ហៃ ក៏​ជា​អ្នកចម្រៀង​ថ្មី​មួយ​រូប ​ដែល​បាន​ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួនឯង ​តែ​ពុំ​ទាន់​សម្រេចចិត្ត​ផ្ញើ​ខ្លួន​ចូល​ផលិតកម្ម​ណាមួយ​ទេ ខណៈ​កន្លងមក​ធ្លាប់​មាន​ផលិតកម្ម​ក្នុងស្រុក​២​ឬ​៣​បាន​ទាក់ទង​ឲ្យ​ចូល​ច្រៀង​ផង​ដែ រ​តែ​លោ​ក​នៅ​មិនទាន់​សម្រេចចិត្ត​នោះ​ឡើយ​។ ចំពោះ​បទ​ចម្រៀង​ដែល​ ត្រូ​វបាន​អ្នកនិពន្ធ​ធ្វើឡើង​នោះ​ គឺ​ភាគច្រើន​មាន​លក្ខណៈ​អប់រំ​មាន​ដូច​ជា​៖​ បទ ភ្ជុំបិណ្ឌ ,​ពន្លក​ស្នេហ៍​ថ្មី​, វេន​យុវវ័យ​យើង និង​បទ អ្នកស្រែ​ខែ​ទឹកជំនន់ និង​បទ​ថ្មី​១​បទ​ទៀត​ដែល​ត្រៀម​និង​ចេញ​អបអរ​នៅ​ថ្ងៃ​ខួបកំណើត​នា​ថ្ងៃ​ទី​០២​ ខែ​មករា​ ឆ្នាំ​២០២១​ខាងមុខនេះ គឺ​មាន​ចំណងជើង​ថា សន្យា​ស្នេហ៍​កម្ម​៕

អត្ថបទ៖ រុង​រឿង

សូមចុចអាន៖ ​នាង ប្រាក់​គ​ន្ធា ប្រែ​រូប​សម្ផស្ស​ស្អាត​ខ្លាំង​ស្ទើរ​មើល​មិន​ស្គាល់​ ក្រោយ​ក្តោប​បាន​ទី​ផ្សារ​សិល្បៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម