Connect with us

ព័ត៌មានជាតិ

តារាស​ម្តែងជើងចាស់ម្នាក់ ទទួលជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​

បានផុស

នៅ

​ដោយមើលឃើញពីភាព​លំបាក និងក្តី​អាណិតអាសូរ​ចំពោះ​តារា​សម្ដែង​ជើងចាស់អ្នកគ្រូ ញឹម សុខា ដែល​កំពុងជួបការខ្វះខាតហើយមានជំងឺប្រចាំកាយផងនោះ ពេលនេះសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​នូវថវិកាចំនួន៦លា​នរៀល និងគ្រឿងឧបភោគ-បរិភោគ​រួម​ទាំង​សម្ភារៈ​ ជាច្រើនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឧបត្ថម្ភនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បានចាត់ឲ្យតំណាងដែលដឹកនាំដោយលោកស្រី ម៉ែន នារីសភ័ក្រ និងក្រុមកា​រងារ ប្រគល់ជូន ដល់ អ្នកគ្រូ ញឹម សុខា និងកូនស្រីរបស់គាត់ផងដែរ។

អំឡុងពេល នៃការចុះសួសុខទុក្ខ និងផ្តល់អំណោយនេះដែរ លោកស្រី ម៉ែន នារីសុភ័ក្រ ​បា​នពាំនាំប្រ​សាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខ និង​ផ្តាំផ្ញើ​ដល់​អ្នកគ្រូ ញឹម សុខា ដែលជាតារាសម្តែងជើងចាស់​ផងដែរ ។លោ​កស្រី ម៉ែន នារីសុភ័ក្រ បានមានប្រ​សាសន៍​ទៀតថា ​សម្តេចប្រ​ធាន ​តែងតែងតែគិតគូរាល់សុខទុក្ខប្រជាពលរដ្ឋ ទីណាមានទុក្ខលំបាក​កាកបាទ​ក្រហមតែងតែ​ចុះជួយជានិច្ច។

សូមជម្រាបជូនថា តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា កាលថ្មីៗនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ​សង្គមហ្វេសប៊ុក ជាច្រើនបាននាំគ្នាបង្ហាញក្តីអាណិតអាសូរក្រោយពេលដែល​តារាសម្តែងវ័យជ្រេររូប​នេះ​បាន​ជួបការលំបាកហើយខ្វះខាតក្នុងគ្រួសារ ​និងត្រូវការលុយ​ដើម្បីព្យាបាលជំងឺ​ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម