ជីវិតកម្សាន្ដ
យុវជនខ្មែរដំបូងម្នាក់ សម្រេចក្តីស្រមៃធ្វើការនៅក្នុងក្រុមហ៊ុនFacebook
មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចាប់អារម្មណ៍ហើយផ្ទុះការសរសើរគ្រប់គ្នាចំពោះកូនខ្មែរដំបូងគេមួយរូបដែលអាចសម្រេចក្តីស្រមៃរបស់ខ្លួនតាំងពីតូចគឺចូលធ្វើការក្នុងក្រុមហ៊ុនFacebook។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកយុវជនដែលមានឈ្មោះថា Victorya Hengបានរៀបរាប់ឲ្យដឹងនៅថ្ងៃនេះថា ទីបំផុតក្តីស្រមៃរបស់ខ្លួនតាំងពីក្មេង ដែលចង់ចូលធ្វើការក្នុងក្រុមហ៊ុនFacebook បានសម្រេចហើយ។ យុវជនរូបនោះបន្តថា កាលពីរៀននៅខ្មែរថ្នាក់ទី១០ ចេះធ្វើsoftware និង toolsបន្តិចបន្ទួចធ្លាប់ស្រមៃចង់ចូលធ្វើការនៅក្នុងក្រុមហ៊ុនធំFacebook តែកាលនោះគិតថា មិនអាចទៅរួចឬមិនងាយទៅរួចទេព្រោះពេលនោះគិតថា មិនដឹងចេញមករៀនអាមេរិកធ្វើយ៉ាងម៉េចផង។

យុវជនដដែលនេះបាននិយាយទៀតថា ថ្ងៃនេះ៧ឆ្នាំក្រោយមក ខ្ញុំទទួលបានឱកាសការងារចូលធ្វើការនៅក្នុងក្រុមហ៊ុនFacebookនៅខែ៥ខាងមុខនេះ រយ:ពេល៣ខែបន្ទាប់ពីបានជាប់ការចម្រាញ់ប្រវត្តិ រូបការងារនិងឆ្លងកាត់ការសម្ភាសចម្រាញ់ដ៏ពិបាកចំនួន៣ដង។ អ្វីដែលខ្ញុំបានរៀនគឺអោយតែយើងមានចំណង់ចំណូលចិត្តក្តីស្រមៃខ្ពស់ជឿជាក់លើខ្លួនឯង និងការខិតខំប្រឹងប្រែងតែបន្តិចថ្ងៃណាមួយយើងនឹងធ្វើវាបាន។
ខ្ញុំនឹងខំប្រឹងប្រែងដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធនៅថ្ងៃខាងមុខ។ ហើយខ្ញុំនឹងចែករំលែកបទពិសោធន៍ សម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងចង់ដាក់ពាក្យចូលធ្វើការក្រុមហ៊ុនធំៗឆាប់ៗនេះ។ រូបភាពកាលពីឆ្នាំ២០១៩មករៀនអាមេរិចដំបូងចិត្តចង់ចូលមើលតែ គេហាមបានត្រឹមឈរថតរូបមុខoffice Facebook៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី