ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ប្រាប់គន្លឹះ១៣ចំណុចដល់យុវជន ដើម្បីឲ្យធ្វើការសម្រេចចិត្តត្រូវសម្រាប់អនាគត
«តើមានរឿងអ្វីខ្លះដែលខ្ញុំចង់ប្រាប់ខ្លួនឯងក្នុងវ័យ២០ឆ្នាំរបស់ខ្ញុំ?» នេះ គឺជាសំណួរមួយដែលយុវជនកម្ពុជាជំនាន់ក្រោយបានចោទសួរសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា គិត ម៉េង ដើម្បីផ្តល់ជាដំបូន្មានដល់ពួកគេ។ ប៉ុន្តែ ជំនួសឱ្យការឆ្លើយសំណួរនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្ខេបដំបូន្មាន និងបទពិសោធផ្ទាល់ខ្លួនរបស់លោកទៅដល់យុវជនជំនាន់ក្រោយដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ។

អ្នកឧកញ៉ា គិត ម៉េង បានប្រសាសន៍តាមទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទថា៖ «ការឈានដល់វ័យ យុវជន ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន»។

ជាមួយនឹងការលើកឡើងបែបនេះ អ្នកឧកញ៉ា គិត ម៉េង បានផ្តល់នូវត្រីវិស័យតម្រង់ទិស និងគន្លឹះចំណុច១៣ ចំណុច ដែលលោកបានឆ្លងកាត់ផ្ទាល់ ដើម្បីចែករំលែកទៅដល់យុវជនជំនាន់ក្រោយ។ ចំណុចទាំងនេះ រួមមាន៖
១. សូមស្វែងរកអ្នកណែនាំ និងតម្រង់ផ្លូវជាមួយនឹងគោលដៅដែលអ្នកចង់បាន
២. សូមព្យាយាមរៀនភាសាឱ្យបានច្រើន កាន់តែច្រើន កាន់តែប្រសើរ
៣. សូមផ្តោតអារម្មណ៍១០០% លើអ្វីដែលអ្នកកំពុងធ្វើ
៤. ត្រូវហ៊ានប្រឈមនឹងហានិភ័យ ហើយដាក់ចិត្តធ្វើកិច្ចការនោះដោយមិនរុញរា
៥. រក្សាផ្នត់គំនិតមិនចុះចាញ់របស់អ្នកក្នុងការធ្វើកិច្ចការតូចធំទាំងឡាយ នៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់។ សូមចងចាំនូវ «មូលហេតុដំបូងបំផុត» ដែលអ្នកសម្រេចចិត្តធ្វើកិច្ចការទាំងនោះឡើងមក
៦. សូមរៀនធ្វើការសម្រេចចិត្តខ្លះៗ ហើយសាកល្បងវិនិយោគបន្តិចម្តងៗលើប្រាក់ចំណូលអកម្មផ្សេងៗ
៧. សូមប្រាប់ខ្លួនឯងនូវហេតុផលដែលអ្នកអាចធ្វើបានឱ្យបានច្រើនជាងមូលហេតុដែលអ្នកធ្វើមិនបាន
៨. សូមចងចាំថា អ្នកអាចធ្វើឱ្យមានវឌ្ឍនភាពជាច្រើនជាមួយនឹងក្តីសុបិន និងមហិច្ឆតាធំរបស់អ្នក
៩. សូមជឿជាក់លើសភាវគតិ វិចារណញាណ បញ្ញា ហើយធ្វើតាមបេះដូងរបស់អ្នក
១០. សូមស្រឡាញ់ខ្លួនឯង និងធ្វើជាអ្នកលើកទឹកចិត្តឱ្យខ្លួនឯងជានិច្ច
១១. ព្យាយាមរាប់នូវចំណុចល្អៗដែលអ្នកមាន ជំនួសឱ្យកំហុសរបស់អ្នក
១២. ធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានគ្រប់គ្រាន់លើផ្នែកឌីជីថល និងគ្រប់គ្រងហិរញ្ញវត្ថុ
១៣. ចំណុចដែលសំខាន់បំផុតនោះគឺ សូមចំណាយពេលឱ្យបានច្រើនតាមតែអ្នកអាចធ្វើបាន សម្រាប់មនុស្សដែលសំខាន់សម្រាប់អ្នកបំផុត៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


