ជីវិតកម្សាន្ដ
តួសម្ដែង កញ្ញា សួង សាខារ៉ានីត អំពាវនាវឱ្យប្រុងប្រយ័ត្ន ឱកាសជិតចូលឆ្នាំថ្មី
ភ្នំពេញ៖ តួអង្គស្រីក្នុងរឿង កូនក្រក កញ្ញា សួង សា ខារ៉ានីត បានចេញមុខអំពាវនាវដល់មហាជនឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលធ្វើដំណើរទៅក្រៅ ស្របពេលដែលពិធីចូលឆ្នាំខ្មែរកៀកចូលមកដល់នៅខាងមុខនេះ។

តារាសម្តែងស្រី សួង សាខារ៉ានីត បានឱ្យដឹងថា៖ “ជិតចូលឆ្នាំអ៊ីចឹងសម្បូរចោរណាស់បងប្អូន! ពេលទៅណាមកណាសូមបងប្អូនប្រយ័ត្នឱ្យខ្លាំងបំផុតណា។ របស់យើងលុយយើងខំរកមកគឺពិបាកខ្លាំងណាស់ ជាពិសេសសម័យកូវីដនេះតែម្ដង”។

កញ្ញា សួង សាខារ៉ានីត និយាយទៀតថា មិនថាទៅផ្សារទំនើប ផ្សារធម្មតា ឬទៅកម្មពិធីផ្សេងៗ ពេលធ្វើដំណើរយប់ព្រលប់ ជាពិសេសកុំជិះម៉ូតូនៅកន្លែងស្ងាត់ទាំងទុករបស់របនៅក្នុងផ្ទះ មិនថាតែក្នុងបុរី ឬខាងក្រៅនោះទេ គឺប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមប្រយ័ត្នភ្លើង និងចរន្តអគ្គសនីផង។

បន្ថែមពីលើនេះតារាស្តែង សួង សាខារ៉ានីត ក៏បានអំពាវនាវឱ្យមហាជនត្រូវបង្កើនការប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ដោយចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តតាមវិធីការពារ ៣កុំ ៣ការពារ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា តាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះនឹងចូលមកដល់នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២២៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


