ជីវិតកម្សាន្ដ
រឿងរ៉ាវហួសចិត្តមួយចំនួនធំ និងមិនអាចបំភ្លេចបាន ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Oscars
គេនៅចាំបានថា ពានរង្វាន់ Oscars ដំបូងបំផុត ត្រូវបានធ្វើឡើងនៅសណ្ឋាគារ Hollywood Roosevelt ក្នុងរដ្ឋកាលីហ្វ័រញ៉ា នាថ្ងៃ ១៦ ខែឧសភា ឆ្នាំ ១៩២៩ ក្រោមការចូលរួមពីសំណាក់តារាល្បីៗជាច្រើន។
ដូចគ្នានេះដែរ ក្នុងឆ្នាំ ២០២២ នេះ ជាខួបលើកទី ៩៣ នៃពានរង្វាន់ Oscars ដោយក្នុងនោះមានរឿងរ៉ាវហួសចិត្តមួយចំនួន បានកើតឡើងក្នុងកម្មវិធីរាប់មិនចេះអស់ ចាប់តាំងពីបង្កើតឡើងដំបូងមក។
១ Will Smith បានទះកំផ្លៀង Chris Rock

ជាពេលវេលាដែលធ្វើឲ្យមានការភ្ញាក់ផ្អើលបំផុតនៅឆ្នាំនេះ គឺនៅពេលដែល Will Smith ឡើងឆាក ហើយបានទះមុខពិធីករ Chris Rock មួយកំផ្លៀង ចំពោះការនិយាយលេងសើចអំពីភរិយារបស់លោក គឺនាង Jada Pinkett Smith ។
២ Jennifer Lawrence បានដួល

ខណៈនាងដើរឡើងទៅយកពានរង្វាន់ Osca នៅលើជណ្ដើរ Silver Linings Playbook JLaw នាងបានធ្លាក់ពីលើជណ្ដើរភ្លាមៗ។ ប៉ុន្តែយ៉ាងណាមិញ នាងបែរជាមិនអីវិញ និងក្រោកមកធម្មតាវិញ។
៣ Neil Patrick Harris ស្លៀកខោក្នុងឡើងយកពាន

នៅថ្ងៃដែលលោកទទួលពានរង្វាន់អូស្ការឆ្នាំ ២០១៥ Neil Patrick Harris បានដើរចេញពីបន្ទប់ស្លៀកពាក់ទៅលើឆាក ប៉ុន្តែចៃដន្យ ឈុតរបស់លោកជាប់នឹងទ្វារដកមិនចេញ។ ដោយសារមិនចង់ឲ្យគេរង់ចាំយូរ លោកបានដោះឈុតចេញពីខ្លួន ដោយស្លៀកតែខោក្នុងប៉ុណ្ណោះ ។
៤ ការទះដៃដ៏ចំលែករបស់ Nicole Kidman

បច្ចេកទេសទះដៃដ៏ចំលែករបស់តារាស្រីរូបនេះ ត្រូវបានគេឃើញជុំវិញពិភពលោក ហើយមិនយូរប៉ុន្មានក្រោយមក ក្នុងពេលសម្ភាសន៍ជាមួយកម្មវិធីវិទ្យុអូស្ត្រាលី នាងបានពន្យល់ថា នាងទះដៃបែបនោះ ព្រោះនាងមិនចង់ខូចពាក់ចិញ្ចៀនរបស់នាងឡើយ។
៥ John Travolta ព្យាយាមធ្វើរឿងចម្លែកៗ

John Travolta ហាក់បីដូចជាមានចេតនាបង្កើតភាពច្របូកនៅក្នុងកម្មវិធី Oscar ឆ្នាំ ២០១៤។ នៅពេលដែលគាត់បានព្យាយាមថើបអតីតតារារួមសម្តែង Scarlett Johansson នៅលើកម្រាលព្រំក្រហម ដើម្បីបង្កើតរូបថតដ៏ឆ្គងមួយ ក្នុងកម្មវិធី។
៦ Chrissy Teigen កំពុងដេក

តារាម៉ូដែល និងម្ដាយកូនពីររូបនេះ ត្រូវបានគេឃើញនាងដេកនៅលើស្មារបស់ស្វាមី John Legend ក្នុងកម្មវិធីពានរង្វាន់ Academy Awards លើកទី ៨៩ ខណៈដែល Casey Affleck បានពានរង្វាន់តារាសម្ដែងល្អបំផុតសម្រាប់តួនាទីរបស់គាត់ នៅក្នុងទីក្រុង Manchester by the Sea ។
៧ គណៈកម្មការ អានច្រឡំឈ្មោះអ្នកឈ្នះ

Oscars ២០១៧ ជាការបញ្ចប់ដ៏ចម្លែក បន្ទាប់ពីគេប្រកាសថាក្រុម La La Land បានឈ្នះពានរង្វាន់សម្រាប់រូបភាពល្អបំផុត ក្រោយមកលោក Warren Beatty បាននាំយកតួសម្តែងនៅលើឆាក ហើយបន្ទាប់ពីពួកគេទាំងអស់គ្នាថ្លែងសុន្ទរកថា ស្រាប់តែគេប្រកាសវិញ MOONLIGHT បានឈ្នះពិតប្រាកដ។ នេះជាពេលវេលាដ៏ចម្លែកបំផុតក្នុងប្រវត្តិសាស្ត្រអូស្ការ ហើយធ្វើឲ្យក្រុម La La Land កាន់តែមានអារម្មណ៍មិនល្អឡើងមក។
៨ Ellen DeGeneres ក្លាយជាបុគ្គលល្បីខ្លាំង ដោយសាររូបថត

ទស្សនាវដ្ដី Time បានដាក់ឈ្មោះរូបថត Ellen DeGeneres ដែលថតនៅ Oscars ឆ្នាំ២០១៤ ទៅក្នុងបញ្ជីរូបភាពដែលមានឥទ្ធិពលបំផុតទាំង ១០០ គ្រប់ពេលវេលា។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


