ជីវិតកម្សាន្ដ
លម្អិត! មាស នីតា បញ្ជាក់ប្រាប់មូលហេតុដែលបង្ខំចិត្តលុបបទ “ផ្លូវណាទៅផ្ទះម៉ែក្មេក”
មហាជន និងអ្នកគាំទ្រកំពុងចាប់ចាប់អារម្មណ៍ហើយមានចម្ងល់ខ្លាំង ខណៈសុខៗស្រាប់តែតារាវ័យក្មេង មាស នីតា បានប្រកាសលុបចោលនូវបទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” ចេញពី channel youtube ដែលមានអ្នកចូលមើលរហូតដល់ជាង ១៦ លានដង ដោយមិនបញ្ជាក់មូលហេតុ។

ជុំវិញបញ្ហានេះដែរ ក្នុងជំនួបជាមួយកម្ពុជាថ្មី តាមទូរស័ព្ទនារសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះ កញ្ញា មាស នីតា បានបញ្ជាក់ប្រាប់ថានាងពិតជាមានការសោកស្តាយដែលមានការស្នើឲ្យលុបបទនេះ ចេញពីChannel YouTube ខណៈដែលប្រើពេលត្រឹមតែ ១ ខែកើន View រហូតដល់ ១៦ លានដង។ នីតា បន្តថា ខ្ញុំនិងក្រុមទាំងមូលពិតជាមិននឹកស្មានថា បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក”ដែលពួកខ្ញុំយកទៅ Cover ឡើងវិញ លក្ខណៈច្រៀងរាំលេងកម្សាន្តសប្បាយធ្វើឲ្យបងប្អូន និងមហាជនផ្ទុះការចាប់អារម្មណ៍ និងគាំទ្រខ្លាំងរហូតកើត View ច្រើនដូច្នេះទេ។ ពួកខ្ញុំផុសដំបូងមិនដល់ ១ ថ្ងៃផង គឺចំនួនអ្នកទស្សនាដល់ ១ លាននាក់ និងកើនជាបន្តបន្ទាប់រហូតជាង ១៦ លាននាក់ត្រឹម ១ ខែ។


ទាក់ទងការលុបចោលនូវបទចម្រៀងនេះ ត្រូវបានកញ្ញា មាស នីតា សង្កត់ធ្ងន់ថាមូលហេតុចម្បងបំផុតនោះ គឺដោយសារខាងភាគីក្រុមហ៊ុនគេ និងម្ចាស់ដើមបានទាក់ទងមកដោយស្នើសុំឲ្យលុបចេញពី Channel YouTube ក្រុមរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ដូច្នេះដើម្បីចៀសវាងមានបញ្ហាក្រុមរបស់នាងក៏ធ្វើតាមសំណើនេះតែម្តង។
នៅពេលសួរថាមុនពេលចេញ Cover បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក”ឡើងវិញ តើនីតាមានបានទាក់ទងសុំការអនុញ្ញាតិពីភាគីម្ចាស់ដើមដែរឬទេ?។ ម្យ៉ាងទៀតតើការ Cover បទ ”ផ្លូវណាទៅផ្ទះម៉ែក្មេក”នេះ នីតា មានរក្សាប្រភពម្ចាស់ដើមដែរឬទេ?។ ត្រង់ចំណុចនេះ ត្រូវបាន មាស នីតា លើកឡើងច្បាស់ថា នាងពិតជាបានទាក់ទងទៅសុំការអនុញ្ញាតិពីម្ចាស់ដើមដោយត្រឹមត្រូវមុនពេល Cover បទនេះ។

កញ្ញា មាស នីតា សង្កត់ធ្ងន់ទៀតថា ដោយទទួលបានការយល់ព្រមរួចហើយទើបនាងចេញ Cover បទចម្រៀងនេះ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរក្សានៅប្រភពដើម ដោយដាក់ ឈ្មោះម្ចាស់បទចម្រៀងដើមនៅក្នុង Cover បទចម្រៀង។ ប៉ុន្តែមិននឹកស្មានក្រោយពេលបទខាងលើទើបតែចេញបាន ១ ខែក៏កើតរឿង(លុបចេញវិញ) នេះតែម្តង។ យ៉ាងណាមិញ មាស នីតា ក៏អរគុណអ្នកដែលគាំទ្រនាងតាំងពីដើមរហូតមកដល់បច្ចុប្បន្នផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


