ជីវិតកម្សាន្ដ
ទម្លាយអ្នកសិល្ប:ល្បីឈ្មោះ ៤ រូប មានវាសនាទទួលបានគោរមងារជាឧកញ៉ា
កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលនាបន្ទាប់ពីមានដំណឹងថាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ា។
តាមរយ:ដំណឹងនេះ គេក៏ឃើញអ្នកគាំទ្រនិងមិត្តរួមអាជីពសិល្ប:មួយចំនួនធំបានសម្តែងការចូលរួមអបអរផងដែរចំពោះសិល្បករខ្មែរ ដែលមានវាសនាខ្ពស់ទទួលបានគោរមងារជាឧកញ៉ា។ ទន្ទឹមគ្នានោះកម្ពុជាថ្មីក៏សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារាសិល្ប:ក្មេង-ចាស់ទាំង៤រូបដែលមានសំណាងខ្ពស់ទទួលបានគោរមងារជាឧក ញ៉ានាពេលបច្ចុប្បន្ន។
១.អតីតតារាកំប្លែងជើងចាស់នាយ ឃ្លោក ដែលមានឈ្មោះពិតលោក ទុំ សារុត បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីរន្ធឺនៅក្នុងវិស័យសិល្ប:រយ:ពេលច្រើនឆ្នាំ ក៏បានដកខ្លួនឃ្លាតឆា្ងយពីអាជីពជាកំប្លែងប្រមាណ៧ឆ្នាំមកហើយ។

ជាមួយគ្នានោះលោក ទុំ សារុត ហៅនាយឃ្លោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកឧត្តមផងនិងជាឧកញ៉ាផងកាលពីខែឧសភាក្នុ ងឆ្នាំ២០១៤។ ថ្វីត្បិតលោកមមាញឹកជាមួយជំនួញយ៉ាងណាតែឧកញ៉ា ឃ្លោក ជានិច្ចកាលតែងលេចមុខក្នុងកម្មវិធីសិល្បៈម្តងកាលនិងការចេញមុខផ្តល់ជំនួយជួយដល់អ្នកសិល្ប:មានជំងឺនិងខ្វះខាតផងដែរ។
២.អតីតតារាចម្រៀងនិងពិធីករលោកលាន អាហ្វ្រីលគីនីន ក្រោយពីស្ងប់ស្ងាត់លើវិស័យសិល្បៈមួយសន្ទុះធំ គេបានកត់សម្គាល់ឃើញលោកងាកទៅចាប់មុខជំនួញផ្នែកអចលនទ្រព្យយ៉ាងណែនពេញដៃវិញម្តង ខណ:កន្លងទៅក៏មានដំណឹងថាលោកទទួលបានងារជាឧកញ៉ាផងដែរ។

យ៉ាងណាមិញលោក លាន អាហ្វ្រីលគីនីនបានទទួលស្គាល់កាលពីចុងឆ្នាំ២០១៩ថា លោកពិតជាឡើងឧកញ៉ាមែន។អតីតតារាប្រុសរូបនេះបច្ចុប្បន្ន បានងាកទៅធ្វើជំនួញរកស៊ីផ្នែកអចលនទ្រព្យហើយលោកជិះរថយន្ដទំនើបៗមិនចាញ់ឧកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយ។
៣.កំពូលតារាចម្រៀងលោកខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗកន្លងមកនេះត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ាផ។

បន្ទាប់ពីជោគជ័យលើការងារសិល្បៈ អំឡុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀតគឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍នៅតំបន់មួយចំនួនជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។
៤.កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះម ហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ«ឧកញ៉ា»។ជាក់ស្តែងកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២ព្រះ ករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ កំពូលតារា ចម្រៀង ព្រាប សុវត្ថិ ជា«ឧកញ៉ា»៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


