ជីវិតកម្សាន្ដ
នាំមុខគេក្នុងប្រទេស ថៃ តារា ៧ ដួងនេះ ក្លាយជាបុគ្គលមានអ្នក Follow ច្រើនជាងគេលើ Instagram
ប្រជាប្រិយភាពរបស់តារាថៃ កាន់តែកើនឡើងខ្លាំង មិនថាក្នុងប្រទេសពួកគេ ឬខាងក្រៅនោះទេ។ ម្នាក់ៗពេលនេះ សុទ្ធតែកំពុងប្រជែងគ្នា ទាំងចំណេះដឹង សមត្ថភាព ភាពក្លាហាន និងជាពិសេសនោះគឺ សម្រស់ស្រស់ស្អាត-សង្ហារបស់ម្នាក់ៗ ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រពួកគេ។
ដោយឡែក នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀត តារាថៃទាំង ៧ ដួងនេះ មានអ្នកតាមដានច្រើននៅលើ Instagram ដោយនាំមុខ ក្លាយជាបុគ្គលមានប្រជាប្រិយច្រើនជាងគេបំផុត។
១ Lisa សមាជិកក្រុម Blackpink

ក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារី K-POP ដ៏ពេញនិយម Lisa មានភាពល្បីល្បាញនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។ ឥឡូវនេះ នាងទទួលបានអ្នកតាមដាន ៧៧,៨៩១,០៩១ នៅលើ Instagram ផ្លូវការរបស់នាង។
២ Mai Davika

Mai Davika ជាតារាសម្ដែងថៃដែលមានអ្នក Follow ច្រើនជាងគេលើបណ្ដាញសង្គម Instagram សព្វថ្ងៃ។ បច្ចុប្បន្ននេះ តារាដ៏ស្រស់ស្អាតម្នាក់នេះ ប្រមូលអ្នកតាមដាន ១៦,៤៧៩,២០៦ នៅលើបណ្ដាញសង្គមដ៏ល្បីមួយនេះ។
៣ Bambam ក្រុម GOT 7

ជាមួយនឹងប្រជាប្រិយភាពខ្ពស់ Bambam សមាជិកក្រុម GOT 7 ទទួលបានអ្នកតាមដាន ១៦,៣៥០,៦៦៤ នៅលើ Instagram ផ្លូវការរបស់លោក។
៤ Bright Vachirawit

តារាប្រុសសង្ហាម្នាក់នេះ នៅតែបន្តកើនប្រជាប្រិយភាពនៅអាស៊ី និងប្រទេសជាច្រើនទៀត។ តារា “Astrophile” Bright Vachirawit ទទួលបានអ្នកតាមដាន ១៤,៩២៦,៣៨២ នៅលើ Instagram ។
៥ Aum Patchrapa

កំពូលតារាស្រី Aum Patchrapa រក្សាបាននូវប្រជាប្រិយភាពខ្ពស់ ហើយនៅតែស្ថិតក្នុងលំដាប់កំពូលទាំង ៧។ នៅពេលនេះនាងមានអ្នកតាមដាន ១៤,៤៣៤,១៩០នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។
៦ Win Metawin

Win Metawin កាន់តែល្បីល្បាញក្រោយរឿង “2Gether The Series” ចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ GMM 25 ។ បច្ចុប្បន្ននេះ លោកទទួលបានអ្នកតាមដានចំនួន ១៣,២១១,៥៦០ នាក់នៅលើ Instagram ។
៧ Yaya Urassaya

Yaya Urassaya គឺជាតារាស្រីថៃដែលមានប្រជាប្រិយភាពបំផុត នៅក្នុងវិស័យសិល្បៈ។ នាងបានធ្វើការជាមួយម៉ាកយីហោក្នុងស្រុក និងអន្តរជាតិជាច្រើន រហូតជាប់ឈ្មោះជាតារាស្រីលំដាប់ប្រទេស ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខួបកំណើត Pancake ឆ្នាំនេះ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


