ជីវិតកម្សាន្ដ
សំណុំក្ដីបរិហារកេរ្តិ៍ដ៏ល្បីកក្រើក រវាង Johnny និងអតីតភរិយា ឈានដល់ទីបញ្ចប់
សំណុំរឿងបរិហារកេរ្តិ៍ដ៏ល្បីកក្រើក រវាងតារាហូលីវូដ Johnny Depp និងអតីតភរិយានាង Amber Heard នៅថ្ងៃនេះបានឈានដល់ទីបញ្ចប់ហើយ ដោយតុលាការកាត់ក្ដីឱ្យ Johnny ជាអ្នកឈ្នះបណ្ដឹង។

ក្រោយកាសែត The Washington Post បានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ដែលមាន Amber ជាជនរងគ្រោះ Johnny បានចេញមុខប្ដឹងបកអតីតភរិយាពីបទបរិហារកេរ្តិ៍ ហើយអ្នកទាំងពីរបន្តប្ដឹងផ្ដល់គ្នាទៅវិញទៅមក រហូតមកទល់នឹងឆ្នាំ ២០២២នេះ។

អស់រយៈពេល ៧សប្ដាហ៍ បន្ទាប់មេធាវីទាំងសងខាងបានរកឃើញភ័ស្តុជាច្រើន និងមានកូនក្ដីទាំងពីរឡើងធ្វើសក្ខីកម្មម្ដងម្នាក់ ពេលនេះគណៈវិនិច្ឆ័យទាំង ៧រូប បានផ្តល់សំណងការខូចខាតដល់ Amber Heard ចំនួន ២លានដុល្លារ។ ប៉ុន្តែចុងក្រោយ គណៈវិនិច្ឆ័យបានឱ្យ Amber ផ្តល់សំណងដល់ Johnny Depp ចំនួន ១៥លានដុល្លារអាមេរិកវិញ ដើម្បីបញ្ចប់ក្តី ព្រោះគណៈវិនិច្ឆ័យបានរកឃើញថា Amber មិនបានរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទនោះទេ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Fox News
ចុចអាន៖ លម្អិតខ្ទេចគ្មានសល់ អំពីបណ្តឹងអូសបន្លាយរវាង Johnny និង Amber
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


