ជីវិតកម្សាន្ដ
៣៥ ឆ្នាំមុន Johnny Depp ជាបុរសសង្ហា មានស្រីៗចោមរោមលង់ស្រលាញ់ច្រើននាក់
ពេញមួយជីវិតនៃអាជីពជាតារាសម្តែង និងតន្ត្រីករជនជាតិអាមេរិក John Depp បានឈ្នះរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ Golden Globe ហើយរូបលោកត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Academy ចំនួនបីដង និងពានរង្វាន់ BAFTA ចំនួនពីរជាប់ៗគ្នា។
ប្រឡូកក្នុងអាជីពមួយនេះតាំងពីវ័យកំលោះ តារាបរទេសរូបនេះបានសាងកេរ្តីឈ្មោះល្បីល្បាញតាមរយៈភាពយន្តរហូតមានគេទទួលស្គាល់លោកថា ជាតារាប្រុសមានរូបរាងសង្ហានិងឡូយឆាយទាក់ទាញចិត្តស្រីកាលពីសម័យកាលរបស់លោកយ៉ាងគគ្រឹកគគ្រេង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ទំព័រអ្នកគាំទ្រដ៏ល្បីមួយបានចែករំលែករូបភាពរបស់លោក Johnny Depp កាលពីនៅក្មេងក្នុងឆ្នាំ ១៩៨៩។ គាត់គឺជាមនុស្សមានរូបសម្បត្តិស្រស់សង្ហា និងសិចស៊ីចាប់ពីដងខ្លួនឡើងមក។ជាពីសេសទៀតសោតនោះគឺសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ ដែលបានធ្វើឲ្យបុរសសង្ហារូបនេះក្លាយជាកំពូលតារា រហូតមកដល់បច្ចុប្បន្ននេះ។
ទោះយ៉ាងណានេះក្ដី ជីវិតរបស់ John Depp ស្រាប់តែប្រែប្រួលមួយរំពេច ដោយសារតែបណ្ដឹងពីបរិហារកេរ្តិ៍ដ៏ល្បីខ្លាំងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៦ ដោយ Johnny ត្រូវបង់ប្រាក់ចំនួន ៧លានដុល្លារ ក្នុងការលែងលះរបស់ពួកគេ។ ជិត៦ខែនៃដំណើរការប្ដឹងលែងលះបានឈានដល់ទីបញ្ចប់ ចំណងប្ដីប្រពន្ធរវាង Johnny Depp និង Amber Heard ត្រូវបានបញ្ចប់ជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០១៧។ ប៉ុន្តែភាពល្បីល្បាញរបស់លោកបានប្រែក្លាយជាអសោចសឹងថាលែងមានអ្នកណាចាប់អារម្មណ៍លើតារាសម្ដែងរូបនេះទៀត។ ប៉ុន្តែបន្ទាប់ពីយកឈ្នះបណ្ដឹងបរិហារកេរ្តិ៍លើអតីតភរិយា Amber Heard តារាសម្តែងវ័យ ៦០ ឆ្នាំ Johnny Depp បានទាមទារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយក្លាយជាមនុស្សអាក្រក់អស់រយៈពេល៦ឆ្នាំ ក្នុងក្រសែភ្នែកមហាជនទូទាំងសកលលោក។
យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ Johnny Depp កំពុងតែមមាញឹកជាមួយនឹងគម្រោងថ្មីៗជាច្រើន ខណៈដែល Amber Heard រស់នៅតែម្នាក់ឯងជាមួយកូនស្រីរបស់នាងក្នុងប្រទេសអេស្ប៉ាញ ក្រោយចាញ់ក្ដីអតីតស្វាមីរបស់នាងចាប់ពីពេលនោះមក៕
សូមទស្សនារូបភាពខាងក្រោមនេះ៖




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមការងារផលិតកម្ម បកស្រាយពីមូលហេតុដែល Kim Sae Ron ដកខ្លួនចេញពីការសម្តែងភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


