ជីវិតកម្សាន្ដ
Johnny Depp បរិច្ចាគប្រាក់ដល់អង្គការសប្បុរសធម៌ ក្រោយទទួលលុយទូទាត់ពី Amber Heard
តារាសម្តែង Johnny Depp បានសម្រេចចិត្តបរិច្ចាគប្រាក់សំណងចំនួន ១ លានដុល្លាររបស់លោកបានមកពីការឈ្នះពាក្យបណ្តឹងអតីតភរិយា Amber Heard ដល់អង្គការសប្បុរសធម៌ចំនួនប្រាំផ្សេងៗគ្នា ។

បន្ទាប់ពីមួយឆ្នាំចាប់តាំងពីរឿងបណ្តឹងដ៏ល្បីក្នុងហូលីវូដរវាង Amber Heard និង Johnny Depp បានកើតឡើង។ តារាសម្តែងប្រុសរូបនេះបានទទួលសំណងចំនួន ១ លានដុល្លារពីអតីតភរិយារបស់លោកយោងតាមប្រភពពី People បានឲ្យដឹងថាលោក Johnny Depp បានសម្រេចចិត្តបរិច្ចាគប្រាក់ទាំងអស់នេះដល់អង្គការសប្បុរសធម៌ ។
ជាពិសេសលោក Johnny Depp បានបែងចែកប្រាក់ទូទាត់នេះ ក្នុងចំណោមអង្គការសប្បុរសធម៌ចំនួន ៥ ផ្សេងៗគ្នា។ អង្គការនីមួយៗនឹងទទួលបានជំនួយចំនួន ២០០,០០០ ដុល្លារអង្គការទាំងនេះ រួមមានមូលនិធិ Make-A-Film, The Painted Turtle, Red Feather, Tetiaroa Society និង Amazonia Fund Alliance ។

កន្លងមក តារាសម្តែងវ័យ ៦០ ឆ្នាំរូបនេះក៏បានប្រកាសថានឹងបរិច្ចាគប្រាក់ទាំងអស់ដែលទទួលបានពី Amber Heard ហើយមិនទុកមួយកាក់ទេ។ ការប្ដឹងតារាស្រីរូបនេះដើម្បីទទួលបានកិត្តិយសរបស់ខ្លួនឡើងវិញ បន្ទាប់ពីអតីតភរិយា Amber Heard បង្ខូចកិត្តិយសរបស់លោក ហើយវាក៏មិនមែនជាទង្វើជំរិតទារប្រាក់ពីអតីតភរិយានោះទេ ។

ដោយឡែក នៅពេលបច្ចុប្បន្ននេះ ១ ឆ្នាំបន្ទាប់ពីបណ្ដឹងបានបញ្ចប់ Johnny Depp និង Amber Heard អ្នកទាំងពីរបានចាប់ផ្ដើមជីវិតថ្មី។ ខណៈពេលដែល Johnny Depp កំពុងតែមមាញឹកជាមួយនឹងគម្រោងភាពយន្តថ្មីរបស់លោក និង Amber Heard បានសម្រេចចិត្តផ្លាស់ប្ដូរទៅរស់នៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Hailey Bieber ស្នើឱ្យអ្នកគាំទ្រឈប់រិះគន់ Selena Gomez
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


