Connect with us

ជីវិតកម្សាន្ដ

ប្លែក​ភ្នែក ! នី មុន្នីនាថ ពេល​តែងខ្លួន​ថត​សម្តែង​ក្នុងសម័យ​ប៉ុលពត​បែបនេះ​ស្ទើរ​មើល​ពុំ​ស្គាល់​

បានផុស

នៅ

តារា​សម្តែង​ទឹកភ្នែក​កញ្ញា នី មុ​ន្មី​នាថ បានធ្វើអោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ក្រោយ ពេល​ប្រទះឃើញ​រូប​ស្ថិ​តក្នុង​រូបភាព​ខ្មៅ​ស្រអាប់​ស្ទើរ​មើល​មិន​ស្គាល់​ថា​ជា​តារា​ស្រី​រូប​ស្រស់ នី មុន្នីនាថ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តា​មរយះ​រូបភាព​នោះ​ គេ​ឃើញ​តារា​សម្ដែង​ស្រី ​នី មុន្នីនាថ បង្ហោះ​ភ្ជាប់​និង​សំណេរ​ដោយ​ទឹកមុខ​ស្លេក ស្លាំង​សម្បុរ​ខ្មៅ សក់​សំពោងផងដែរ​។ ​កញ្ញា​ នី មុន្នីនាថ បាន​រៀបរាប់​ដូច្នេះ​ថា​ ពេលខ្លះ​ក៏​ហត់​ ក្តៅ ​ពេល ខ្លះ​ក៏​សប្បាយ តែ​នេះ​វា​គ្រាន់តែ​ជា​ការ​ស​ម្តែង​ដែល​ឋិត​នៅ​ក្នុង​សម័យកាល​មួយ​ដ៏សាហាវ​យង់​ឃ្នង​ នៃ​របប​ប៉ុល​ពត គុក​ឥត​ជញ្ជាំង (៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​) ។​

កញ្ញា នី មុន្នីនាថ បាន​និយាយ​ប​ន្ថែមថា​ តែបើ​តាមការពិត​ដែល​ម្តា​យ​ឪពុក​ខ្ញុំ​ប្រាប់ គ្មាន​ឡើយ​ពាក្យ​ថា ស​ប្បាយ ហូប​មិន​ឆ្អែត ដេក​មិន​ស្រួល រស់​នៅតែ​ក្នុង​ភា​ពភ័យខ្លាច តក់​ស្ល​ត់​នឹង​មានរឿង​ជាច្រើន​ទៀត ដែល​ចាស់ៗ​លោក​បា​នដឹង​ឆាប់ៗ​នេះ​ នឹង​បាន​ជួប​ជីវិត​គ្រួសារ​មួយ​ដែល​រស់​នៅក្នុងសម័យ​កាល​នោះ ។

ទន្ទឹមគ្នា​នៃ​ការ​បង្ហោះ​រូបភាព​នេះដែរ​ មាន​ទ​ស្ស​និកជន​និង​អ្នកគាំទ្រ​លើក​ឡើងថា នី មុន្នីនាថ ពេល​តែងខ្លួន​បែបនេះ​ ពិតជា​ប្លែក​ហើយ​មើល​ស្ទើរ​មិន​ស្គាល់​តែ​ម្តង​។​

សូម​ទស្សនា​រូបភាព​តារា​ស្រី​កញ្ញា នី មុន្នីនាថ ក្នុង​រូបភាព​ខ្មៅ​ស្រអាប់​ដូច​ខាងក្រោម​នេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម