ជីវិតកម្សាន្ដ
ខេម ជាអតីតអ្នករត់ម៉ូតូឌុបរកលុយចិញ្ចឹមម្ដាយ
តារាចម្រៀងសម្លេងស្អកលោក ខេម ខណៈអាជីពសិល្បៈបច្ចុប្បន្នកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រអាចរកចំណូលបានកាន់តែខ្ពស់នោះ ក៏ស្រាប់តែទម្លាយអំពីប្រវត្តិអតីតកាលរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃ។

ទន្ទឹមពេលជាមួយគ្នានេះដែរ លោក ខេម ក៏បានបង្ហើបពីរឿងរ៉ាវអតីតកាលរបស់ខ្លួនអំឡុងមុនពេលល្បីគឺធ្លាប់ឆ្លងកាត់ជីវិតតស៊ូលំបាកច្រើនដើម្បីរកលុយចិញ្ចឹមម្ដាយជាស្ត្រីមេម៉ាយយ៉ាងកម្សត់ទៀតផង។ តួយ៉ាងកាលពីថ្មីៗកន្លងទៅនេះគ្រាដែលលោក ខេម បានចូលរួមក្នុងកម្មវិធីមួយលោកបានទម្លាយនូវប្រវត្តិខ្លះៗកាលពីក្មេង គឺលោកធ្លាប់រត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយជាស្រ្តីមេម៉ាយដែលកាលនោះជីវិតលោកមានការតស៊ូ និងលំបាកខ្លាំង។

តារាចម្រៀងប្រុស ខេម បានឲ្យដឹងបែបនេះថា កាលលោកនៅស្រុកកំណើតខេត្តកំពង់ឆ្នាំ គឺម្តាយប្រកបរបរលក់ដូរបន្តិចបន្តូចហើយដល់លោកអាយុខ្ទង់១៦ឬ១៧ឆ្នាំ គឺលោកមានម៉ូតូអាសង់កូរ៉រចាស់មួយគ្រឿងក្នុងការរកលុយជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ(ចិញ្ចឹមម្តាយមេម៉ាយ) ដែលត្រូវជួយមើលថែគាត់។

លោក ខេម បន្តទៀតថា កាលណោះលោកត្រូវក្រោកពីដំណេកនៅម៉ោង៤ព្រឹក ដើម្បីដឹកបន្លែទៅលក់នៅផ្សារហូតដល់ម៉ោង៥ជាងក៏ត្រូវទៅងូតទឹកទៅសាលារៀនបន្តទៀតនៅវិទ្យាល័យ។ ចំណែកពេលវេលារត់ម៉ូតូឌុប គឺអត់សូវទៀងទាត់ពេល ឬម៉ោងទេ ព្រោះកំណត់ទៅតាមពេលវេលាដែលទំនេ ពោលគឺអាចថ្ងៃខ្លះព្រឹកថ្ងៃខ្លះទៀតល្ងាចក៏ថាបាន ព្រោះដោយសារកាលនោះលោកដឹកបន្លែផង រៀនផង និងរត់ម៉ូតូឌុបផង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


