ជីវិតកម្សាន្ដ
អ៉ីវ៉ា ទម្លាយរឿងអតីតកាលជាមួយ កែវ វាសនា ធ្វើ ឲ្យអ្នកគាំទ្រស្រឡាំងកាំង
ភ្នំពេញ: តារាចម្រៀងស្រីរូបស្រស់កញ្ញា អ៉ីវ៉ា និងតារាប្រុសលោក កែវ វាសនា ត្រូវបានមហាជនរួមទាំងអ្នកគាំទ្របានដឹងហើយថាអ្នកទាំងពីរគឺជាតារាចម្រៀងរួមដំបូលផលិតកម្មសាន់ដេជាមួយគ្នា ខណ:ប្រជាប្រិយភាពនឹងការគាំទ្រមិនចាញ់គ្នាឡើយ។

ថ្វីត្បិតតែតារាចម្រៀងប្រុស-ស្រីទាំង២នាក់ជាតារារួមជំនាន់និងស្ថិតនៅក្រោមដំបូលសាន់ដេជាមួយគ្នាពិតមែនតែកន្លងមកគេមិនដែលសូវឃើញ អ៉ីវ៉ា និង កែវ វាសនា បង្ហាញនូវភាពស្និទ្ធស្នាលជាមួយគ្នាឡើយ។ប៉ុន្តែស្រាប់ពេលនេះស្រាប់តែ អ៉ីវ៉ា ទម្លាយរឿងដ៏ភ្ញាក់ផ្អើលធ្វើឲ្យមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលគ្រប់គ្នា។
ងាកមកមើលនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៉ីវ៉ា ថ្មីៗនេះបានបង្ហោះរូបភាពមួយសន្លឹកថតរួមជាមួយតារាប្រុស កែវ វាសនា ភ្ជាប់សារខ្លីដូច្នេះថាអូសចុះអូសឡើងក៏ឃើញរូបនេះ ដៃគូដៃកង់ជំនាន់សក់ប៉ោង។ តាមរយ:រូបភាពនេះបានធ្វើឲ្យអ្នក គាំទ្រសរសើរចំពោះមិត្តភាពដ៏ល្អក្នុងនាមមិត្តភក្តិសិល្ប:រួមអាជីពការងារ។

ក្នុងនោះដែរក៏ឃើញមានអ្នកគាំទ្របញ្ចេញមតិបែបលេងសើចដែរថា ដៃគូរមាន baby មុនហើយនៅតែដៃកង់ទេ,ខ្លះទៀតថា ជំនាន់ហ្នឹង អ្នកណាមិនល្បី ចែអុីវ៉ា បងកែវ វាសនា។ សូមជម្រាបថា តារាចម្រៀងលោក កែវ វាសនា ពេលនេះកំពុងតែសាងសុភមង្គលស្នេហាជាមួយភរិយារូបស្រស់ដោយទទួលបានចំណងដៃកូនដ៏ស្រស់ស្អាតម្នាក់។ ចំណែកតារាស្រីកញ្ញា អ៉ីវ៉ា រហូតមកទល់ពេលនេះនាងនៅមិនទាន់មានតម្រុយស្នេហានៅឡើយទេ៕
អត្ថបទដោយ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច