ជីវិតកម្សាន្ដ
បង្ហាញមុខតារាសម្ដែង ធ្លាប់ដើរតួជាអធិរាជស្រី “អ៊ូ ម៉ីនាង” ទាំង ៥ជំនាន់
ក្រោយដើរតួជាស្ដេចស្រី អ៊ូ ម៉ីនាង តារាសម្ដែងចិន ៥រូប ទទួលបានការចាប់អារម្មណ៍ខុសៗគ្នាពីទស្សនិកជន អ្នកខ្លះបានទទួលពាក្យសរសើរពេញៗមាត់ ខណៈអ្នកខ្លះរងការរិះគន់ដោយគ្មានសំចៃ។
ខ្សែភាពយន្តភាគចិនរឿង “មហិច្ឆតា អ៊ូ ម៉ីនាង” ជាភាពយន្តនិយាយរៀបរាប់ពីខ្សែជីវិតពិតរបស់ម្ចាស់ក្សត្រី អ៊ូ ម៉ីនាង ឬអ៊ូ ចឺធៀន។ ទ្រង់ជាឥស្សរជនដ៏ចម្រូងចម្រាសបំផុត ក្នុងប្រវត្តិសាស្ត្រចិន តាមរយៈរឿងអាស្រូវ និងភស្តុតាងប្រវត្តិសាស្ត្រជាច្រើន។ ជីវិតរបស់ស្ត្រីដ៏មានអំណាចអង្គនេះគឺជាប្រភពនៃការបំផុសគំនិតច្នៃប្រឌិតថ្មីៗមិនចេះចប់សម្រាប់អ្នកផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រ។ ក្នុងនោះតួស្រីដែលសម្ដែងក្នុងភាពយន្តនេះ បានបង្កការចាប់អារម្មណ៍ពីទស្សនិកជនរាប់លាននាក់ ក្រោយក្លាយជា អ៊ូ ម៉ីនាង ក្នុងខ្សែភាពយន្ត។ ជាក់ស្ដែងដូចជា៖
Angela Pan


ក្នុងវ័យ ៤០ឆ្នាំ តារាសម្ដែង Angela Pan បានក្លាយជាតួ អ៊ូ ម៉ីនាង នៅក្នុងឆ្នាំ១៩៨៥។ កំលុងពេលសម្ដែង តារាស្រីរូបនេះ មិនសូវមានប្រជាប្រិយភាពនោះទេ។ នាងមិនមានពាក្យសរសើរ ក៏ពុំមានការរិះគន់ដែរ។
Liu Xiaoqing


តារាសម្តែង Liu Xiaoqing កើតនៅឆ្នាំ១៩៥៥ បានដើរតួជាស្ដេចស្រី អ៊ូ ម៉ីនាង ក្នុងឆ្នាំ ១៩៩៨។ អ្នកស្រីជាតួ អ៊ូ ម៉ីនាង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកទស្សនា។ Liu Xiaoqing ត្រូវបានមហាជនសរសើរថា សម្ដែងភាពយន្តបុរាណសក្តិសមបំផុត និងពិបាករកតួថ្មីណាមកជំនួសណាស់។
Carina Lau


អ៊ូ ម៉ីនាង ដែល Carina Lau ដើរតួគឺខុសគ្នាទាំងស្រុងពីតារាសម្ដែងផ្សេងទៀតនៃតួអង្គនេះ។ នាងត្រូវប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្របានវាយតម្លៃថា ជាតួអាក្រក់បំផុត ក្នុងប្រទេសចិន ដោយសារការតុបតែងមុខធ្វើឱ្យអ្នកគាំទ្រភ័យខ្លាច ព្រោះចិញ្ចើមក្រាស់ និងស្ទីលតុបតែងមុខមិនដូចអ្នកដទៃ ដែលមើលទៅដូចជាប្រុសអ៊ីចឹង។
Alyssa Chia


អ៊ូ ម៉ីនាង សម្ដែងដោយតារាសម្ដែង Alyssa Chia មិនសូវមានអំណាចដូចស៊េរីមុនឡើយ។ តារាសម្តែងកើតនៅឆ្នាំ១៩៧៤រូបនេះ បានដើរតួជាមហាក្សត្រីដែលមានអត្តចរិតស្លូតបូត និងសុភាព ទោះបីជាមានអំណាចនៅក្នុងដៃក៏ដោយ។ អ្នកទស្សនាហាក់មិនសូវពេញចិត្តនោះទេ ព្រោះចរិតក្នុងរឿងខុសគ្នាដាច់ពីចរិតពិតរបស់ អ៊ូ ម៉ីនាង។
Fan Bingbing


កំពូលសម្រស់ Fan Bingbing ត្រូវអ្នកនិយមលេងអ៊ីនធរណិតទូទាំងអាស៊ីស្គាល់យ៉ាងច្បាស់ បើទោះបីជាជីវិតឯកជន មិនសូវល្អក៏ដោយ។ នាងបានដើរតួជា អ៊ូ ម៉ីនាង កាលពីឆ្នាំ២០១៤។ អំឡុងពេលសម្ដែង Fan Bingbing ត្រូវអ្នកច្នៃម៉ូដរិះគន់ខ្លាំងៗ ដោយសាររើសសម្លៀកបំពាក់ពេក ព្រោះតាំងពីចូលវាំងរហូតដល់ព្រះជន្ម ៨២ឆ្នាំ នាងប្ដូរសម្លៀកបំពាក់រហូតដល់ ២០០ឈុតឯណោះ។


ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះតួស្រីទាំង ៥រូប? តើម្នាក់ណាដែលសម្ដែងសមជាងគេ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន
ចុចអាន៖ ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ Fan Bingbing ស្រកទម្ងន់ជិត ១០គីឡូ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


