Connect with us

ជីវិតកម្សាន្ដ

យក់ ឋិតរដ្ឋា ចេញមុខប្រតិកម្មក្រោយមានគេថា ខ្លួនជាមនុស្សអាក្រក់បោកប្រាស់

បានផុស

នៅ

តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បានបញ្ចេញប្រតិកម្មភ្លាមៗបន្ទាប់ពីមានការរិះគន់ធ្ងន់ៗថា នាងជាមនុស្សអាក្រក់កុហកបោកប្រាស់។​ ក្នុងនោះ​អ្នកនាង យក់ ឋិត​រដ្ឋា ក៏បាន​ផ្តាំ​ដែរ​ថា ​បុគ្គល​ដែល​និយាយដើម​ខ្លួន​ប្រយ័ត្ន​ស្លាប់​ទៅ​គ្មាន​អ្នក​ហែ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង យក់ ឋិត​រដ្ឋា បាន​រៀបរាប់​ភ្ជាប់​ខ្លឹមសារ​ថា កុំ​ខំប្រឹង​នៅក្រោយ​ខ្នង​ខ្ញុំ​ទាំងពីរ​ទៅប្រាប់​គេ​គ្រប់គ្នា​ថា​ ខ្ញុំ​ជា​មនុស្ស​អាក្រក់​បោកប្រាស់​គេ​អី​ ហើយក៏​កុំ​ខំប្រឹង​មក​លាប​ពណ៌​ខ្ញុំ​ទាំងពីរ​ពេក​ កុំ​ដើម្បី​តែ​ខ្លួនឯង​ល្អ កុំ​ខំ​និយាយ​បំផ្លាញ​គេ​ពេក ទេវតា​មាន​ភ្នែក​ព្រះ​នៅលើ​ក្បាល​ណា​ត្រូវ​ចាំ !​។​

​តារាចម្រៀង​ជើងចាស់​អ្នកនាង យក់ ឋិត​រដ្ឋា បាន​បន្តទៀតថា​ ប្រយ័ត្ន​ពេល​ស្លាប់ទៅ​គ្មាន​អ្នក​ហែ​ខ្មោច ស្តាប់ធម៌​ខ្លះទៅ​ចាស់​ហើយ​ប្រយ័ត្ន​អត់​មាន​អ្នក​ហែខ្មោច ​កុំ​ឱ្យគេ​ស៊ី​បបរ​ខ្មោច​ហើយ​គេ​និយាយដើម​ទៀត​ខ្មាស​គេ​អស់​ម៉ា​ស្រុក​។​ ទោះបីជា​យ៉ាងណា​ង​អ្នក នាង យក់ ឋិត​រដ្ឋា មិនបាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ ដែល​មានបំណង​អាក្រក់​លើ​ខ្លួន​ឡើយ​។​

​សូម​ជម្រាប​ដែរ​ថា​អ្នកនាង យក់ ឋិតរដ្ឋា កន្លងមក​ត្រូវបាន​គេ​ចាំ​ថា​ បន្ទាប់ពី​នាង​បាន​សាង​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​មួយរយៈមក​នោះ​ គឺ​តារា​ស្រី​រូបនេះ​ក៏បាន​ដកខ្លួន​ចេញពី​អាជីព​ចម្រៀង​ជាច្រើន​ឆ្នាំ​ដោ យ​ទៅសម្ងំ​បើក​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​ស្ទើរ​ភ្លេច​សិល្បៈទៅហើយ​។ ​ប៉ុន្តែ​យ៉ាងណាមិញ​ក្រោយ​រសាត់​ឆ្ងាយ​ពី​សិល្បៈអស់​មួយសន្ទុះ​ធំ​អ្នកនាង យក់ ឋិត​រដ្ឋា កាលពី​ថ្មីៗ​នេះ​ក៏​លេច​វត្តមាន​ឡើងវិញ​ជាមួយ​ការប្រកាស​វិល​ចូល​វិស័យ​ចម្រៀង​ ដែល​ខ្លួន​ធ្លាប់​បោះបង់​យូរ​ឆ្នាំ​កន្លង​ទៅហើយ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម