ជីវិតកម្សាន្ដ
Bella Ranee ត្រូវគេទម្លាយថា ពូកែរកលុយតាំងពីនៅក្មេង
Bella Ranee ត្រូវបានគេស្គាល់ថា តារាជាស្រីចេះរកលុយ និងស្គាល់តម្លៃលុយតាំងពីនៅក្មេង។ នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យខ្លាំងពូកែថែមទៀតផង។

បើទោះជាមានឈាមជ័រជាកូនកាត់ថៃ-អង់គ្លេស ប៉ុន្តែនាងមិនមែនកើតក្នុងគ្រួសារដែលមានជីវភាពធូរធារដូចមិត្តរួមសិល្បៈផ្សេងទៀតទេ។ តារារូបនេះ ត្រូវរកលុយតាំងពីនៅក្មេងៗ អំឡុងនាងនៅសិក្សាម្ល៉េះ ព្រោះកាលនាងនៅជាសិស្សថ្នាក់ទី៤ នាងធ្លាប់ធ្វើការក្រៅម៉ោងក្នុងហាងមួយជាអ្នកបម្រើ ធ្វើការឈររហូតដល់ទៅរយៈពេល ៧-៨ម៉ោង គ្មានពេលសម្រាកឡើយ។ ចំណែកលុយដែលនាងរកបាន គឺត្រូវយកសង្គ្រោះគ្រួសារពីវិបត្តិសេដ្ឋកិច្ច ដែលធ្វើឲ្យនាងដឹងពីតម្លៃប្រាក់បាត និងប្រាក់សេនដែលនាងរកបាន។

លើសពីនេះទៀត ក្នុងអំឡុងពេលសិក្សា Bella ត្រូវបានគេហៅថាជាសិស្សសកម្មពិតប្រាកដ។ ដោយសារតែនាងគឺជាអ្នកកាន់ដំបងដែលតំណាងឲ្យលេចធ្លោជាងគេ នៅសកលវិទ្យាល័យដែលនាងសិក្សា។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ នាងជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់រៀន និងជាប់ចំណាតថ្នាក់ល្អៗរៀងរាល់ឆមាស។ នាងក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិត ដែលមានពុន្ទុខ្ពស់ជាងគេដល់ទៅ GPA 3.50 ឯណោះ។ តារាសម្ដែងរូបនេះក៏ត្រូវបានមហាជនដឹងថា បញ្ចប់ថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យសារព័ត៌មាន និងសារគមនាគមន៍ នាយកដ្ឋានវិទ្យុ និងទូរទស្សន៍ សកលវិទ្យាល័យធម្មសាទ។

គួររំលឹកដែរថា Bella Ranee បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០១១ ក្រោមការងាររបស់ប៉ុស្តិ៍លេខ ៣ ហើយបានបន្តការសម្ដែង មុននឹងក្លាយជាតារាល្បីល្បាញសព្វថ្ងៃនេះ ដោយសារតែនាងសម្ដែងក្នុងរឿងស៊េរី “សុភាពបុរសផុតទិផាត់” និងបានយកឈ្នះបេះដូងប្រជាជនថៃ ដោយសារតែដើរតួឯកក្នុងរឿង”បុព្វេសន្និវាស”។


មកទល់ពេលនេះ តារាស្រីឆ្នើម Bella បានសាងប្រជាប្រិយភាពលើវិស័យសម្ដែងយ៉ាងខ្លាំងក្លាជាងមុន ក្រោយទម្លាយអារម្មណ៍ប្រេះឆាស្នេហាជាមួយអតីតស្នេហា Weir Sukollawat ។ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែលេចធ្លោឡើង និងបានក្លាយជាកំពូលតារាស្រីស៊ីថ្លៃខ្ពស់បំផុតនាឆ្នាំនេះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយប្រកាសខ្លួននៅលីវ Instagram របស់ Bella ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី Lisa
ចុចអាន៖Bella Ranee តារាសម្ដែង ថៃ ជាប់ឈ្មោះ Queen នៃពាណិជ្ជកម្មច្រើនជាងគេក្នុងឆ្នាំនេះ
ចុចអាន៖ស្នេហាបរាជ័យមែន ងាកមកអាជីពសិល្បៈ Bella ក្លាយជាកំពូលតារាស្រីស៊ីថ្លៃខ្ពស់បំផុត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


