ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរតារាសម្ដែងកូរ៉េ ១០ រូប ដើរតួជាអ្នកនយោបាយក្នុងភាពយន្តដូចពិតៗ
វិជ្ជាជីវៈរបស់តារាសម្តែង មិនមែនជារឿងងាយស្រួល ជាពិសេសនៅពេលដែលតម្រូវឲ្យដើរតួជាមួយនឹងសកម្មភាពពិបាកៗ។ ពួកគេត្រូវប្រឈមនឹងការស្វែងយល់យ៉ាងពេញលេញ នូវតួនាទី ដើម្បីធ្វើឲ្យខ្លួនគេមានលក្ខណៈដូចគ្នា នឹងជីវិតពិតៗ។
ទាំងនេះគឺជាបញ្ជីឈ្មោះតារាសម្ដែង ដែលត្រូវបានចាត់ទុកថាជោគជ័យ ក្នុងការកសាងរូបភាពនយោបាយក្នុងតួនាទីរបស់ពួកគេ នៅក្នុងខ្សែភាពយន្តកូរ៉េផ្សេងៗ។ អ្នកខ្លះអាចក្លាយជាតួសម្ដែងបានល្អបំផុត ដោយសារតួនាទីនោះ រាប់តាំងពីសមាជិកសភាជាតិ រហូតដល់ទីប្រឹក្សាពិសេស របស់ប្រធានាធិបតី។
១ ខ្សែភាពយន្តដែលនឹងមកដល់នាពេលខាងមុខគឺ The Devil’s Deal សម្ដែងដោយ Cho Jin Woong ជាអ្នកតំណាងដ៏មានសក្តានុពល ដែលត្រូវបានបំផ្លើសដោយក្រុមជាន់ខ្ពស់។

២ នៅក្នុងខ្សែភាពយន្ត Kingmaker (២០២២) Sol Kyung Gu ដើរតួជាអ្នកនយោបាយគណបក្សប្រឆាំងកូរ៉េខាងត្បូងដែលមានមហិច្ឆតា ចង់ឈ្នះការបោះឆ្នោត។

៣ Jo In Sung ត្រូវសម្ដែងជាទីប្រឹក្សាស្ថានទូតកូរ៉េខាងត្បូងក្នុងរឿង Escape From Mogadishu (២០២១)

៤ នៅតែក្នុងភាពយន្តដដែល Kim Yoon Seok ដែលដើរតួជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ខណៈអ្នកគាំទ្រជាប់ចិត្តយ៉ាងខ្លាំងក្នុងឈុតនេះ

៥ Ra Mi Ran គឺជាតារាស្រីឆ្នើមមួយរូប ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងសភាជាតិក្នុងរឿងភាគ Honest Candidate (២០២០)

៦ អាជីពជាអ្នកនយោបាយរបស់ Han Suk Kyu ក្នុងខ្សែភាពយន្ត Idol (២០១៩) ជិតដួលរលំ ដោយសារតែករណីវាយដំដោយកូនប្រុសរបស់គាត់

៧ អ្នកគាំទ្រសរសើរតារសម្ដែងរូបនេះ ដោយសារចរិតរបស់គាត់មើលទៅដូចពិតៗណាស់។ ក្នុងរឿង The Spy Gone North (២០១៨) Ju Ji Hoon ទទួលបានជោគជ័យ ជាប្រធាននាយកដ្ឋានសន្តិសុខកូរ៉េខាងជើង

៨ Kim Hye Soo បានក្លាយជាអ្នកគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល ដែលបានជួយកូរ៉េខាងត្បូងដោះស្រាយវិបត្តិរូបិយវត្ថុនៅក្នុងខ្សែភាពយន្ត Default (២០១៨)

៩ នៅក្នុងខ្សែភាពយន្តរឿង Steel Rain (២០១៧) លោក Jung Woo Sung ផ្លាស់ប្តូរទៅជាទីប្រឹក្សាពិសេស និងជាដៃស្ដាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង

១០ Kim Joo Hyuk ក៏ដើរតួជាអ្នកសារព័ត៌មានដែលចាប់ផ្តើមអាជីពនយោបាយក្នុងខ្សែភាពយន្ត The Truth Beneath (២០១៦)

តារាប្រុសស្រីកូរ៉េខាងលើ ត្រូវបានគេចាត់ទុកថាមានចិត្តស្រលាញ់ខ្លាំង ចំពោះតួនាទីជាអ្នកនយោបាយដ៏មានមហិច្ឆតា។ តួនាទីនេះ ក៏បញ្ជាក់អំពីវិជ្ជាជីវៈរបស់ពួកគេ ក្នុងនាមជាតួសម្តែងផងដែរ ព្រោះពួកគេភាគច្រើនដើរតួជាអ្នកនយោបាយជាលើកដំបូងប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min Ho វ៉ាដាច់ ជាតារាកូរ៉េ មានអ្នក Follow អ៊ិនស្តាក្រាម ច្រើនជាងគេលើពិភពលោក
ចុចអាន៖ទ្រព្យសម្បត្តិសមាជិក BLACKPINK ទាំង ៤ រូប ត្រឹមពាក់កណ្ដាលឆ្នាំនេះ ម្នាក់ៗកប់ក្ដោង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


