ជីវិតកម្សាន្ដ
Lee Min Ho វ៉ាដាច់ ជាតារាកូរ៉េ មានអ្នក Follow អ៊ិនស្តាក្រាម ច្រើនជាងគេលើពិភពលោក
Lee Min Ho បានក្លាយជាតារាសម្ដែងកូរ៉េ ដែលមានអ្នកតាមដាន Instagram ផ្ទាល់ខ្លួនច្រើនជាងគេលើពិភពលោក លើសពី ៣០ លាននាក់។ ខណៈលោក តែងតែធ្វើការអាប់ដេតពីចលនានិងជីវិតផ្ទាល់ខ្លួន ឲ្យអ្នកគាំទ្រតាមរយៈ Instagram សឹងតែរាល់ថ្ងៃ។

ទន្ទឹមនោះ នាពេលថ្មី លោកបានបង្ហោះរូបថតក្នុងឱកាសខួបកំណើតគម្រប់៣៥ឆ្នាំ ដែល Lee Min Ho ញញឹមយ៉ាងសប្បាយ ស្ថិតក្នុងចំណោមអំណោយជាច្រើន ដែលអ្នកគាំទ្រឲ្យមកលោក។


រាល់ការបង្ហោះ របស់ Lee Min Ho កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាងគេ នៅពេលដែលលោកបានទទួលការអញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការរបស់ Park Shin Hye ដែលជាដៃគូសម្តែងដ៏ជិតស្និតរបស់លោក នៃរឿងភាគដ៏ល្បី The Heirs ដែលនាងបាននិយាយទៅកាន់ Lee Min Ho ថា “លោក Kim Tan ដែលជាឈ្មោះតួអង្គក្នុងរឿង។ បន្ទាប់មក លោកក៏បានយកប្រយោគដ៏ល្បី ពីរឿងភាគនេះ ហើយសរសេរសំណេរបែបកំប្លែង ផូសលើ Instagram រហូតទាក់ទាញអ្នកចូលមើលយ៉ាងច្រើន។

ទោះយ៉ាងណា បច្ចុប្បន្ននេះ តួឯកប្រុសក្នុងរឿង ”The King” ត្រូវបានគេចាត់ទុកថា ជាតារាកូរ៉េខាងត្បូងដែលមានអ្នកតាមដាន Instagram ផ្ទាល់ខ្លួនច្រើនជាងគេ។ ខណៈអ្នកតាមពីក្រោយមាន Cha Eun Woo សមាជិកក្រុម ASTRO (២៩ លាននាក់) និង Chanyeol សមាជិកក្រុម EXO (២៣.៨ លាននាក់)៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងភាគកូរ៉េ “Anna” សម្ដែងដោយ Suzy កំពុង រងការរិះគន់ និងខឹងសម្បារពីប្រជាជន ចិន
ចុចអាន៖តារា កូរ៉េ ១៣ រូប តស៊ូរហូតបញ្ចប់ការសិក្សា ទោះមានឈ្មោះល្បីរន្ទឺហើយក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


