ជីវិតកម្សាន្ដ
មកដឹងស្ថានភាពជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់អេក្រង់ LED
កាលពីយប់មិ្សលមិញមានឧបទ្ទវហេតុដ៏រន្ធត់មួយកើតឡើង បន្ទាប់ពីអេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមបានធ្លាក់បាក់ចុះមកក្រោម កំលុងពេលក្រុមចម្រៀងបុរស Mirror កំពុងសម្ដែងក្នុងការប្រគំតន្ដ្រីរបស់ខ្លួននៅសាល Hong Kong Coliseum ទីក្រុងហុងកុង។

ប្រភពព័ត៌ SCMP បានឱ្យដឹងថា មនុស្សយ៉ាងហោច ៥នាក់រងរបួសធ្ងន់ស្រាល រីឯការប្រគំតន្ដ្រីត្រូវបានផ្អាកភ្លាមៗ។
ក្នុងចំណោមជនរងគ្រោះទាំង ៥នាក់ មានអ្នករាំចំនួន ២នាក់បានរងរបួសធ្ងន់ ខណៈនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍អំពីស្ថានភាពជនរងគ្រោះទាំងពីរ។

ចំពោះករណីគ្រោះថ្នាក់នេះ អ្នករាំម្នាក់ឈ្មោះ A Feng រងរបួសស្នាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគេហាក់ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែភ័យខ្លាចខ្លាំងពេក។ ដោយឡែកអ្នករាំម្នាក់ទៀត ឈ្មោះ A Mo ដែលត្រូវផ្ទាំងអេក្រង់ LED សង្កត់ពេញទំហឹង បណ្តាលឱ្យគេសន្លប់បាត់ស្មារតី។ យ៉ាងណាមិញ ថ្ងៃនេះ A Mo បានដឹងខ្លួនហើយ និងអាចនិយាយបានខ្លះៗ។ ទោះបីជាបានភ្ញាក់ដឹងខ្លួនហើយក៏ដោយ ប៉ុន្តែអ្នករាំរូបនេះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។
ស្របពេលជាមួយគ្នានេះ អ្នករៀបចំកម្មវិធីប្រគុំតន្ត្រីរបស់ក្រុម Mirror បានចេញមុខសុំទោសជាសាធារណៈដល់ក្រុមគ្រួសារជនរងគ្រោះ និងបានធានាចេញថ្លៃព្យាបាលទាំងអស់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុមតន្ត្រីហុងកុង Mirror បញ្ចប់ការសម្ដែងភ្លាមៗ ក្រោយជួបហេតុការណ៍ធ្លាក់ LED សង្កត់លើ(មានវីដេអូ)
ចុចអាន៖ មិនធ្លាប់ដឹងសោះ ក្រៅពីច្រៀង តារាកូរ៉េ ៥រូបនេះ ជា CEO ក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនទៀត
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


