ជីវិតកម្សាន្ដ
ផ្ទេរមកុដយប់មិញ អតីតបវរកញ្ញាចក្រវាលថៃ ២០២១ រងការរិះគន់យ៉ាងដំណំ
នៅរាត្រីទី៣០ ខែកក្កដា ឆ្នាំ២០២២ បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១ កញ្ញា Anchile Scott-Kemis បានបញ្ចប់អាណត្តិរបស់ខ្លួនជាផ្លូវការ ជាមួយនឹងដំណើរនៅឆាកជាលើកចុងក្រោយ។ យ៉ាងណាមិញ អំឡុងពេលបង្ហាញខ្លួន និងផ្ទេរមកុដយប់មិញនេះ Anchile បែរជាទទួលពាក្យរិះគន់ច្រើនជាងពាក្យសរសសើរ ព្រោះតែស្ទីលតុបតែងខ្លួនរបស់នាង។

ជាមួយនឹងរ៉ូបស្រមោលសរ ពណ៌បៃតងវែង និងការតុបតែងមុខរបស់ Anchile Scott-Kemis នាងត្រូវមហាជនមួយចំនួនរិះគន់ពីភាពមិសមទំនង ខណៈមតិភាគច្រើននិយាយថា បវរកញ្ញារូបនេះស្លៀកពាក់មិនស្អាត និងមើលទៅធ្វើឱ្យរូបរាងរបស់នាងកាន់ធាត់ទ្វេដង។ លើសពីនេះទៀតស្ទីលម៉ូដសក់ ក៏មិនសមនឹង Anchile ដែរ។
ទោះយ៉ាងណា Annchile Scott-Kemis ហាក់មិនយកចិត្តទុកដាក់នឹងសម្ដីរិះគន់ឡើយ នាងបានឡើងថ្លែងសុន្ទរកថាដោយអរគុណដល់ក្រុមគ្រួសារ សាច់ញាតិ និងទស្សនិកជនរបស់នាងសម្រាប់ការគាំទ្រ នាពេលកន្លងមក។ នាងថែមទាំងបញ្ជាក់ថា នាងនឹងបន្តបេសកកម្មរបស់នាងឱ្យបានល្អ បើទោះបីអាណត្តិរបស់នាងត្រូវបញ្ចប់ក៏ដោយ។


គួររំលឹកថា កាលពីពេលទើបគ្រងមកុដ Miss Thailand 2021 ថ្មីៗ បវរកញ្ញា Anchile ធ្លាប់រងពាក្យរិះគន់ជាច្រើនផងដែរលើរូបរាងធាត់ ដៃជើងធំៗ មិនសមជាបវរកញ្ញា។ ទោះយ៉ាងណា អតីតបវរកញ្ញារូបនេះ ព្យាយាមកទម្ងន់ណាស់ ដោយនាងតែងតែហាត់ជាប្រចាំ។ បើធៀបនឹងពេលឡើងគ្រងតំណែងភ្លាមៗ បច្ចុប្បន្នរាងរៅរបស់នាងស្លីមស្រឡូនជាងមុនហើយ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាចក្រវាលថៃ ២០២២ មានប្រវត្តិចេញពីគំនរសំរាម និងធំធាត់ឡើងដោយសារបាយវត្ត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


