ជីវិតកម្សាន្ដ
Nune Woranuch បង្ហោះរូបមិត្តសម្លាញ់ ស្រាយពាក្យចចាមអារ៉ាមថា មិនមើលមុខគ្នាជិត ១០ ឆ្នាំ
អ្នកគាំទ្រហាក់សប្បាយចិត្តជាខ្លាំង ក្រោយឃើញ Nune Woranuch និងអតីតមិត្តសម្លាញ់ Ning Panita បានបង្ហោះរូបជាមួយគ្នាម្ដងទៀត។ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ទំនាក់ទំនងតារាសម្ដែងពីរដួងនេះ បែកបាក់រហូតមើលមុខគ្នាមិនចំជាង១០ឆ្នាំហើយ។

ជុំវិញបញ្ហានេះ តារាស្រី Nune Woranuch បានបើកចំហជម្រះការសង្ស័យ និងបញ្ជាក់ថា ពួកគេនៅតែជាមិត្តនឹងគ្នាដដែល។ គ្រាន់តែអ្នកទាំងពីរត្រូវនៅឆ្ងាយពីគ្នា និងរវល់ការងាររៀងៗខ្លួន។ ប៉ុន្តែកន្លងមក នាងបានជជែកគ្នាលេងសួរសុខទុក្ខគ្រប់ពេល គ្រាន់តែមិនបង្ហោះរូប។ ជាពិសេស នាងក៏តែងតែលើកទឹកចិត្តដល់ Ning ព្រោះពេលនេះ Ning បានផ្លាស់ប្ដូរតួនាទី ជាអ្នកផលិតរឿង ហើយការងារនឹងកាន់តែលំបាកជាងមុនទៅទៀត។

ទន្ទឹមនោះ ចំពោះរូបភាពដែលនាងបង្ហោះនិងជាបញ្ហានោះ តួឯកស្រីក្នុងរឿង “ជីវិតនាងឡាយ៉ង” បានបង្ហើបថា ជារូបភាពក្នុងថ្ងៃសម្ពោធតួថ្មីរបស់គូស្នេហ៍លោក Khem Hid Plai និង Noob Wimala ។ ខណៈពួកនាងជួបគ្នា ហើយក៏ថតរូបបញ្ចាក់មន្ទិលសង្ស័យនេះតែម្ដង។


គួររំលឹកដែរថា តារាស្រី Nune Woranuch និង Ning Panita មិនត្រឹមជាអ្នករួមការងារជាមួយគ្នានោះទេ តែក៏ជាមិត្តជំនិត ពោលគឺមិត្តសម្លាញ់នឹងគ្នាតាំងពីចូលសិល្បៈ មិនបានប៉ុន្មានឆ្នាំមកម្ល៉េះ។ ក្រោយមក ក៏មានការសង្ស័យថាអ្នកទាំងពីរបានឈ្លោះគ្នា ប៉ុន្តែ Nune ក៏បានចេញមុខទម្លាយដោយមិនលាក់បាំងថា “វាជារឿងធម្មតានោះទេ មិត្តភ័ក្ដិក្នុងក្រុមរមែងតែងមានការអន់ចិត្ត និងទាស់ទែងគ្នាខ្លះវាជារឿងធម្មតា”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pu Praya ក្រោយជ្រៀតខ្លួនចូលទឹកដីហូលីវូដ កាន់តែស្លៀកប៊ីគីនីសិចស៊ីបង្អួតសម្រស់រាល់ថ្ងៃ
-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


