ជីវិតកម្សាន្ដ
ពិតជាសមសួនណាស់! ព្រះនាងតូច ជេនណា នរោត្តម គ្រងឈុតបុរាណឈ្មោះថា “អប្សរសុវណ្ណ ទេពធីតា”
អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ហើយពោលសរសើរគ្រប់គ្នាបន្ទាប់ពីឃើញព្រះនាងតូច ជេនណា នរោត្តម គ្រងឈុតសម្លៀកបំពាក់បុរាណឈ្មោះថា “អប្សរសុវណ្ណ ទេពធីតា” យ៉ាងស្រស់ស្អាត និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។

ស្ថិតក្នុងព្រះជន្ម១០វស្សា ព្រះនាងតូច ជេនណា នរោត្តម អាចនិយាយបាន៥ភាសា និងមានទេពកោសល្យខាងច្រៀង រាំ និងសម្តែងយ៉ាងពិសេស ហើយស្ទាត់ជំនាញទៀតផង។ ចំពោះភាសាទាំង៥ដែលព្រះនាងតូច ជេនណា អាចប្រើបាននោះរួមមាន ភាសាខ្មែរ, ភាសាអង់គ្លេស ,ចិន ,ថៃ ,បារាំង ដែលនេះគឺជាសមត្ថភាពដ៏ពិសេសមួយដែលមនុស្សភាគច្រើនពិបាកធ្វើបាន។

ដោយឡែកចាប់អារម្មណ៍មកមើលពីរូបភាពដែលទ្រង់គ្រងនូវឈុតបុរាណ និងត្រូវបានបង្ហោះនោះ ព្រះនាងតូច ជេនណា បានរៀបរាប់ថា «ថ្ងៃនេះខ្ញុំមានឈុតសម្លៀកបំពាក់បុរាណច្នៃថ្មីមួយទៀតហើយ ដែលឈុតនេះមានឈ្មោះថា ឈុតអប្សរសុវណ្ណ ទេពធីតា ដែលមានកំណើតលើដែនដីសុវណ្ណភូមិ ព្រះរាជាណាចក្រអច្ឆរិយៈ។ សង្ឃឹមថា ពុកម៉ែបងប្អូន និងពេញចិត្តឈុតមួយនេះដូចឈុតកន្លងទៅដែរ»

តាមរយៈនេះ គេឃើញមានការលើកសរសើរព្រះនាងតូចថា «ស្រស់ស្អាតណាស់ព្រះនាង, ស្អាតឆ្លាតលេចធ្លោក្នុងខ្សែរាជវង្ស, ស្អាតណាស់ព្រះនាងតូចរបស់ខ្ញុំពិតជាស្អាតខ្លាំងណាស់, ព្រះអើយទ្រង់ពិតជាស្អាតខ្លាំងណាស់, ស្អាតណាស់ព្រះនាងតូចរបស់ខ្ញុំស្លៀកអី្វក៏ស្អាតដែរ សមជានារីខ្មែរខ្លាំងណាស់ ,ចិត្តក៏ល្អ សម្រស់ក៏ស្អាត ព្រះនាងតូចដល់សែនគោរពព្រះនាងគួរឲ្យស្រឡាញ់ខ្លាំងណាស់, ព្រះនាងតូចទាំងស្អាតហើយឆ្លាតណាស់»។

សូមជម្រាបដែរថា ព្រះនាងតូចជេនណានរោត្តម គឺជាសែស្រឡាយរាជវង្សដែលមានសម្ផស្សស្រស់ស្អាតតាំងពីក្មេងវ័យពិសេសនោះ គឺមានទេពកោសល្យសិល្បៈគួរឲ្យស្ងប់ស្ងែង។ លើសពីនេះព្រះនាងតូចក៏ឧស្សាហ៍បង្ហោះរូបថតគ្រងឈុតប្រពៃណីដ៏ស្រស់ស្អាតអមដោយសារជូនពរចំពោះជនរួមជាតិជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


