ជីវិតកម្សាន្ដ
Galaxy លេងឈុតធំ ត្រៀមអាល់ប៊ុមនារដូវភ្ជុំបិណ្ឌ
ផលិតកម្ម Galaxy Navatra កាលពីថ្ងៃអាទិត្យកន្លងទៅបានចេញថត MV អាល់ប៊ុមរបស់ខ្លួនត្រៀមបម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះ។ អ្វីដែលជាការកត់សម្គាល់នៅ ក្នុងសកម្មភាពនោះ ក្រៅពីកំពូលតារាចម្រៀងល្បីក្នុងផលិតកម្ម គេកត់សម្គាល់ឃើញថា មានស្រីស្អាតរហូតដល់ទៅជាង ៥០០ នាក់ គ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាទីបំផុត។

សកម្មភាពថត MV នេះបានធ្វើឡើងនៅអាគារ Diamond City Hall មជ្ឈមណ្ឌលកោះពេជ្រ ដោយក្នុងនោះមានបទចម្រៀងជាច្រើនបទ ហើយមានគ្រប់ទម្រង់សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះតែម្ដង។



អ្វីដែលកាន់តែពិសេសលើសពីសព្វដងនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហាញវត្តមានចុះផ្ទាល់ ដើម្បីលើកទឹកចិត្តក្រុមការងារផលិត ក៏ដូចជាតារាសម្ដែងទាំងអស់យ៉ាងសប្បាយរីករាយ ដោយសកម្មភាពថតនោះបានធ្វើឡើងតាំងតែពីព្រឹករហូតដល់ទើបភ្លឺតែម្ដង។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ក៏បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកលើផេកផ្ទាល់ខ្លួន និងបានលើកឡើងថា៖ “រួមគ្នាដើម្បីសិល្បៈវប្បធម៌យើង” ហើយអ្នកឧកញ៉ាបានបញ្ជាក់ផងដែរថា “គ្រប់ការងារដឹកនាំទាំងអស់ ត្រូវតែមានភាពម្ចាស់ការ ការងារសិល្បៈមិនបានចំណេញថវិកានោះទេ ក៏ប៉ុន្តែយើងត្រូវតែប្រឹងប្រែងដើម្បីអភិវឌ្ឍភាពរីកចម្រើនជាមួយនឹងប្រទេសជាតិដែលកំពុងតែរីកចម្រើនគ្រប់វិស័យ គ្រប់យ៉ាងបើមានកំហុស សូមរិះគន់ដើម្បីស្ថាបនាទៅរកចំណុចដែលត្រឹមត្រូវ ក្រុមការងារនិងប្រឹងកែតម្រូវ។ ខ្ញុំដឹងថាមិនអាចល្អឥតខ្ចោះនោះទេ ប៉ុន្តែមានតែការប្រឹងប្រែង កែប្រែតស៊ូព្យាយាម កែតម្រូវប៉ុណ្ណោះទើបទទួលបានលទ្ធផល។” អ្នកឧកញ៉ាបន្តលើកឡើងដោយមោទកភាពថា “នេះជាសមិទ្ធផលមួយសម្រាប់ជីវិតខ្ញុំ ដែលអាចធ្វើវាបានយ៉ាងលំបាក។ សិល្បៈរបស់យើងត្រូវតែប្រកួតប្រជែងជាមួយពិភពលោក សាមគ្គីភាព ការប្ដេជ្ញាចិត្តគង់ថ្ងៃណាមួយមានឱកាស។”




សូមជម្រាបថា គ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម Galaxy Navatra មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ , ខេម, តន់ ចាន់សីម៉ា, អ៊ុក សុវណ្ណារី, ធឿន បូរី, វង្ស ថាណាន់ និង ពូ ជាដើម ត្រូវបានថ្នាក់ដឹកនាំ រៀបចំឲ្យមានបទចម្រៀងច្រៀងគ្រប់ៗគ្នា ដែលបទចម្រៀងទាំងនោះ សុទ្ធតែជាបទចម្រៀង មេឡូឌីថ្មីៗ មានគ្រប់បែបគ្រប់ទម្រង់ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ កន្ទ្រឹម ឡាំលាវជាដើម។ សង្ឃឹមថា បទចម្រៀងដែលផលិតនេះ នឹងជាចំណែកមួយជួយបម្រើអារម្មណ៍ពុលម៉ែបងប្អូន ឲ្យមានភាពសប្បាយរីករាយ នាថ្ងៃជួបជុំគ្រួសារនារដូវភ្ជុំបិណ្ឌខាងមុខនេះជាក់ជាមិនខាន៕







-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


