ជីវិតកម្សាន្ដ
មួយឈុតរបស់ Jennie សមាជិក Blackpink ក្នុងកម្មវិធីបង្ហាញម៉ូដម៉ាក Chanel ទាក់ទាញខ្លាំង
Jennie សមាជិកក្រុម Blackpink បានចូលរួមកម្មវិធីបង្ហាញម៉ូដម៉ាក Chanel Spring/Summer 2023 នៅ Paris Fashion Week ក្នុងនាមជាទូតសុឆន្ទៈសកលឲ្យម៉ាកយីហោរមួយនេះ ខណៈឈុតដែលនាងស្លៀកនោះបានបង្ហាញពីការទាក់ទាញខ្លាំងមិនធម្មតា ។

នៅក្នុងកម្មវិធីនោះ Jennie បានស្លៀកបែបស៊ិចស៊ីជាមួយរ៉ូបខ្លីត្រឹមភ្លៅ និងអាវក្រៅពណ៌ ស ប៉ាក់ចេញជាឡូហ្គោម៉ាក Chanel ស្បែកជើង ក វែងពណ៌ខ្មៅ ហើយនឹងមានការតុបតែងមុខយ៉ាងសាមញ្ញ ដែលមើលទៅនាងមានលេចធ្លោខ្លាំងសម្រាប់កម្មវិធីបង្ហាញម៉ូតរបស់ម៉ាក Chanel នៅក្នុងឆ្នាំនេះ។

ស្របពេលជាមួយគ្នានេះ Jennie ក៏បង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនី Instagram របស់នាងអមជាមួយនឹងសំណេរថ្លែងអំណរគុណដល់ Chanel ថា “ខ្ញុំពិតមានសំណាងណាស់ដែល បានឃើញម៉ូដសំលៀកបំពាក់ស្អាតៗនៅទីក្រុងប៉ារីស ហើយសូមអរគុណដល់ Chanel ដែលបានអញ្ជើ ញខ្ញុំផងដែរ”។

គួរបញ្ជាក់ថា នេះជាលើកទី ៦ ហើយដែល Jennie បានចូលរូមកម្មវិធីបង្ហាញម៉ូដរបស់ម៉ាក Chanel
ចាប់តាំងពីនាងបានក្លាយជាទូតសុឆន្ទៈផ្សាព្វផ្សាយឲ្យម៉ាកយីហោរមួយនេះ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង
ចុចអាន៖ធ្លាយដំណឹងថា BTS នឹងសម្ដែងបើកការប្រកួត World Cup ឆ្នាំ ២០២២ នៅកាតា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


