ជីវិតកម្សាន្ដ
ធ្លាយដំណឹងថា BTS នឹងសម្ដែងបើកការប្រកួត World Cup ឆ្នាំ ២០២២ នៅកាតា
យោងតាមប្រព័ន្ធផ្សព្វផ្សាយដ៏មួយរបស់ម៉ិកស៊ិកបានចុះផ្សាយកាលពីថ្ងៃចន្ទថា “ក្រុមតារាចម្រៀង BTS នឹងសម្តែងបើកកម្មវិធីការប្រកួតបាល់ទាត់ពិភពលោក ‘FIFA World Cup ឆ្នាំ ២០២២ នៅក្នុងប្រទេសកាតា។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមទៀតថា “BTS នឹងក្លាយជាក្រុមចម្រៀងកូរ៉េខាងត្បូងដំបូងគេដែលបានសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់មួយនេះ ។
ទន្ទឹមនឹងនេះដែរ ពិធីបើកការប្រកួត FIFA World Cup ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា នាកីឡដ្ឋាន Al Bayt ក្នុងប្រទេសកាតា ពោលក៏ជាថ្ងៃតែមួយជាមួយនឹងការប្រកួតបើកឆាករវាងប្រទេសកាតា និងប្រទេសអេក្វាឌ័រ។

ស្របពេលជាមួយគ្នានេះ BTS ក៏កំពុងតែមមាញឹកបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្សព្វផ្សាយកម្ម វិធីបាល់ទាត់ ‘The Goal of the Century’ ដែលជាគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន Hyundai Motors ហើយក៏ជាអ្នកឧបត្ថម្ភផ្លូវការ និងជាដៃគូជាមួយ ‘FIFA World Cup 2022’ ផងដែរ ៕
ប្រែសម្រួស៖នាងតូច
ចុចអាន៖Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង
ចុចអាន៖ធ្លាយដំណឹងថា សមាជិកក្រុម BLACKPINK នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Marvel
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


