ជីវិតកម្សាន្ដ
Selena ស្រក់ទឹកភ្នែក ក្រោយទស្សនាភាពយន្ត ‘My Mind & Me’ ឆ្លុះបញ្ចាំងពីជីវិតពិតនាង
Selena Gomez ស្រក់ទឹកភ្នែកក្នុងឈុតខ្លីៗដំបូង ក្នុងភាពយន្តឯកសារនៃជីវិតផ្ទាល់ខ្លួន ដែលមានចំណងជើងថា “Selena Gomez: My Mind & Me” ខណៈវាបានចែករំលែកទិដ្ឋភាពនៃជីវិតពិត និងបញ្ហាសុខភាពផ្យេងៗរបស់នាង។

នៅក្នុងឈុតខ្លីៗតារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះបានពន្យល់ទាំងទឹកភ្នែកថា “ពេញមួយជីវិតរបស់ខ្ញុំបានចូលធ្វើការក្នុងវិស័យសិល្បៈតាំងពីខ្ញុំនៅក្មេងមកម្លេះ ហើយខ្ញុំមិនចង់មានភាពល្បីល្បាញខ្លាំងដូចសព្វថ្ងៃនេះទេ ប៉ុន្តែខ្ញុំដឹងថា ប្រសិនបើខ្ញុំមកដល់ចំណុចមួយនេះ ខ្ញុំត្រូវតែប្រើវាឲ្យបានល្អ”។

បន្ថែមពីលើនោះ Selena Gomez បានបើកចំហអំពីបញ្ហាសុខភាព រួមទាំងការធ្វើរោគវិនិច្ឆ័យជំងឺបាក់ទឹកចិត្តបស់នាងតាំងឆ្នាំ ២០១៤ និងការខិតខំតស៊ូព្យាបាលជាមួយការជំងឺធ្លាក់ទឹកចិត្តនិងថប់អារម្មណ៍នៅឆ្នាំ ២០១៨ ផងដែរ។
យ៉ាងណាមិញ ភាពយន្តឯកសារមួយនេះនឹងចាប់ផ្ដើមចាក់ផ្សាយនៅលើ Apple TV+ ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា។ ជាពិសេសក្នុងនោះក៏បានឆ្លុះបញ្ចាំងអំពីខ្សែជីវិត Selena Gomez ដែលឈានដល់ចំណុចកំពូល ក៏ដូចជាបញ្ហាស្មុគស្មាញ និងភាពខ្មៅងងឹតនៃជីវិតស្នេហ៍ជាមួយ Justin Bieber ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Hailey បកស្រាយរឿងគេចោទថា ដណ្ដើម Justin Bieber ចេញពី Selena Gomez
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


