ជីវិតកម្សាន្ដ
ស្ត្រីកែសម្ផស្សមុខដូច Angelina Jolie បង្ហាញមុខពិតលើកដំបូង ក្រោយចេញពីពន្ធនាគារ
កាលពីប៉ុន្មានឆ្នាំមុនមានរូបភាពច្រើនសន្លឹក ដែលមនុស្សគិតថា ជាតារាសម្ដែងហូលីវូដ Angelina Jolie មើលទៅស្លេកស្លាំងដូចជាខ្មោច ប៉ុន្តែតាមពិតនាងជាស្ត្រីជនជាតិអ៊ីរ៉ង់អាយុ ២១ ឆ្នាំម្នាក់ ដែលស្លៀកសំលៀកបំពាក់ដូច Jolie ។

ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Fatemeh Khishvand បានសារភាពថា ការតុបតែងខ្លួនរបស់នាងមើលទៅដូចជា Angelina Jolie តាមពិតគឺនាងបានប្រើ Photoshop ដើម្បីកែសម្រួលវា ហើយបង្ហោះនៅលើ Instagram តែប៉ុណ្ណោះ។

ប៉ុន្តែថ្មីៗនេះ នាងត្រូវបានដោះលែងពីពន្ធនាគារឲ្យមានសេរីភាព បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ ២០១៩ ពីបទពុករលួយ និងប្រមាថ ហើយត្រូវបានកាត់ទោសឲ្យជាប់គុក១០ ឆ្នាំ និងសម្រាលមកត្រឹមតែ ១៤ខែ។ ដោយសារតែភាពចលាចលនៅតាមទីសាធារណៈជុំវិញពន្ធនាគារ ទើបនាងត្រូវបានដោះលែង ហើយបានសម្ភាសជាមួយមុខមាត់ពិតជាលើកដំបូង ដោយនិយាយថា ”មិនធ្លាប់ធ្វើការវះកាត់កែសម្ផស្សលើផ្ទៃមុខពីមុនមក។ អ្វីដែលអ្នកឃើញក្នុងទម្រង់នោះ គឺការប្រើប្រាស់កម្មវិធី Photoshop សុទ្ធសាធ។”


បន្ទាប់ពីនេះ នាងនឹងប្រើតែទំព័រហ្វេសប៊ុកសម្រាប់ការអាប់ដេតប៉ុណ្ណោះ ខណៈពីមុននាងបានបើកគណនី Instagram តាំងពីឆ្នាំ ២០១៧ ដែលមានអ្នកតាមដាន ៥០០,០០០៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាល់ប៊ុម Midnights របស់ Taylor Swift បង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន លើ Billboard Hot 100
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


