ជីវិតកម្សាន្ដ
សម្រស់យុវតី វង់សឿ អេរីម៉ា កំពុងឆក់យកបេះដូងអ្នកគាំទ្រ ក្នុងវិស័យដើរម៉ូដ
យុវតី វង់សឿ អេរីម៉ា ថ្មីៗនេះ បង្ហាញនូវវត្តមានក្នុងកម្មវិធីប្រកួត Miss Teen International Cambodia2023 ដោយក្នុងនោះគេសង្កេតឃើញយុវតី អេរីម៉ា បញ្ចេញសមត្ថភាព និងទេពកោសល្យបានយ៉ាងល្អ បូករួមជាមួយភាពក្លាហាន ព្រមទាំងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិនៅលើឆាកប្រកួតមួយនេះ។

ជាការពិត យុវតី វង់សឿ អេរីម៉ា ដែលជាបេក្ខភាពប្រឡងកម្មវិធី Miss Teen International Cambodia2023 បច្ចុប្បន្នកំពុងបោះជំហាន និងសាងប្រជាប្រិយភាពលើវិស័យដើរម៉ូដ ខណៈពេលខាងមុខ ត្រូវបានគេរំពឹងថា យុវតីរូបនេះ នឹងអាចមានឱកាសដណ្តើមបានជ័យលាភីពាំនាំកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឈរលើអន្តរជាតិទៀតផង។

ផ្អែកលើសមត្ថភាពឆ្លាតវ័យក្នុងការដើរម៉ូដ បូកផ្សំជាមួយសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់យុវតី វង់សឿ អេរីម៉ា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រវិស័យដើរម៉ូដកាន់តែស្រលាញ់ពេញចិត្តជាខ្លាំង។ ត្រង់ចំណុចនេះហើយ ទើបយុវតី វង្សសឿ អេរីម៉ា ត្រូវបានគណៈកម្មការសម្រេចឲ្យជាប់នៅក្នុងវគ្គ “Audition “បន្តចូលទៅប្រកួតវគ្គ “ Run way ”។

បើតាមការបញ្ជាក់ពីយុវតីរូបស្រស់ វង្សសឿ អេរីម៉ា បានថ្លែងឲ្យដឹងថា ដោយសារការស្រលាញ់លើវិស័យសិល្បៈ ពិសេសការដើរម៉ូដនេះតែម្ដង ទើបជំរុញទឹកចិត្តប្អូនឲ្យមានឆន្ទៈក្នុងការដាក់ពាក្យចូលប្រឡងកម្មវិធីខាងលើ។ អេរីម៉ា បានបន្តថា នាងមិនមានបងប្អូនជាប់ឈាមជ័រជាអ្នកសិល្បៈទេ តែអ្វីដែលខ្លួនកំពុងធ្វើពេលនេះ ក៏ដោយសារមានការលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយបងប្អូន បូករួមនឹងទេពកោសល្យសិល្បៈពីកំណើតផងដែរ។

យុវតីវ័យ ១៦ ឆ្នាំរូបនេះ បានបន្ថែមថា “ខ្ញុំកើតចេញពីត្រកូលកូនកសិករ ដោយពុំមានឪពុកម្ដាយជាអ្នកសិល្បៈទេ ហើយរឿងសំខាន់ដែលខ្ញុំរំពឹងពេលនេះ គឺលើសមត្ថភាពផ្ទាល់ខ្លួន។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រលើកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋាន។ ដោយឡែកបើតាមការកត់សម្គាល់ ការលេចវត្តមានរបស់យុវតី វង់សឿ អេរីម៉ា នេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនជុំវិញរូបសម្រស់ដ៏ស្រស់ផូរផង់ ជាមួយកែវភ្នែកស្រទន់ បបូរមាត់ស្ដើងស្អាត កម្ពស់ខ្ពស់សមល្មម ដែលធ្វើឲ្យយុវតីរូបនេះឆក់បានបេះដូងពីអ្នកគាំទ្រគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


