Connect with us

ជីវិតកម្សាន្ដ

ប្រកាសបែកគ្នា ១ ឆ្នាំ ! ពេជ្រ សោភា ស្រាប់តែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង នៅព្រឹកនេះ​

បានផុស

នៅ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មហាជន​ទូទៅ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​មាន​ការ​ស៊ែរ​ចែករំលែក​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ពី​ទិដ្ឋភាព នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​តារា​ច្រៀង​អ្នកនាង ពេជ្រ សោភា និង​កំលោះ​សង្ហា ឆឹម សក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ភ្ជាប់​ពាក្យ​ដោយ​បើកចំហ ដោយមាន​ការ​ចូលរួម​ដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង និង​មិត្តភ័ក្ដិ​សិល្បៈ​រួម​អាជីព រវាង​គូស្នេហ៍​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២។ ជាមួយ​នោះ​ដែរ ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន បាន​សម្តែង​ការ​ចូលរួម​អបអរ និង​ជូនពរ​គ្រប់គ្នា។

គេ​នៅ​ចាំ​បាន​ថា កាលពី​កន្លងទៅ ពោល​គឺ​មាន​រយៈពេល​ប្រមាណ​ជាមួយ​ឆ្នាំ​ទៅ​ហើយ​ដែល ពេជ្រ សោភា លេងល្បែង​ស្នេហា​បំភ័ន្ត​ភ្នែក​មហាជន និង​អ្នកគាំទ្រ ដោយ​ការ​ប្រកាស​ក្តែងៗ​ថា នាង និង​គូស្នេហ៍​លោក ឆឹម សក្កដា បាន​សម្រេច​បែកផ្លូវ​គ្នា​ហើយ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ពិត នាង​បែរជា​សម្ងំ​សាង​ក្តី​សុខ​ជាមួយ​គ្នា រហូត​ប្រកាស​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម