ជីវិតកម្សាន្ដ
កំពូលតារាចម្រៀងងារជាឧកញ៉ា ២ រូប សុទ្ធតែខ្លាំងដូចគ្នាលើវិស័យពីរនេះ
កំពូលតារាចម្រៀងប្រុសពីររូបដែលប្រែក្លាយពីអ្នកសិល្បៈល្បីឈ្មោះ មានងារជាឧកញ៉ាផងនោះបច្ចុប្បន្នត្រូវបានអ្នកគាំទ្រមើលឃើញថា រវាងអាជីពសិល្បៈ និងមុខជំនួញ គឺកំពុងមានសន្ទុះដើរទៅមុខទន្ទឹមគ្នា ខណៈមានទស្សនៈថា ឧកញ៉ាទាំងពីរសុទ្ធតែខ្លាំងដូចគ្នា មិនថាសិល្បៈ ឬការងាររកស៊ី។

ផ្ដើមចេញពីអ្នកចម្រៀងមានងារជាឧកញ៉ារវាងរៀមច្បង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានក្លាយ ជាគំរូល្អថ្មីមួយទៀត នៃរបត់សង្គម ដែលកន្លងមកអ្នកទាំងពីរ ក៏តែងលេចមុខយ៉ាងសកម្មនៅក្នុងកិច្ច ការងារសង្គមបច្ចុប្បន្ន។ ជាក់ស្ដែងត្រូវបានគេកត់សម្គាល់ថា ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត សព្វថ្ងៃក៏កំពុងត្រូវប៉ាន់ក្នុងការងាររកស៊ី ក៏ដូចជាវិស័យសិល្បៈផងនោះ។

ដូច្នេះ សូមចាប់អារម្មណ៍ទៅលើភាពជោគជ័យរបស់កំពូលតារាចម្រៀងទាំង ២ រូប ដូចខាងក្រោម ៖
១.កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានមហាជនដឹងមកហើយថា បច្ចុប្បន្នលោកក្រៅពីជោគជ័យសិល្បៈ ក៏មានមុខជំនួញជាច្រើនកំពុងកាន់ក្នុងដៃផងដែរ។ ក្នុងនោះ ឧកញ៉ា ព្រាប សុវត្ថិ ក៏មានជំនួញផ្នែកអចលនទ្រព្យផងដែរ ដោយមានក្រុមហ៊ុនឈ្មោះថា Preap Sovath Investment។

២.តារាចម្រៀង ខេមរៈ សិរីមន្ត សព្វថ្ងៃគឺជាតារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ហើយកាលពីថ្មីៗនេះ លោកក៏ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ាផងដែរ។ បន្ទាប់ពីជោគជ័យសិល្បៈ តារារូបនេះ កន្លងមកក៏បានប្រកាសបើកគម្រោងដីឡូត៍ឈ្មោះថា គម្រោងដីឡូត៍ឈ្មោះ ខេមរៈ សិរីមន្ត ជាង ២០០ ហិកតា នៅប៉ោយប៉ែត និងបន្ទាយមានជ័យ។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្នត្រូវបានគេមើលឃើញថា មានសិល្បករ-ការិនីរបស់ខ្មែរជាច្រើនដួង ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី និងជោគជ័យលើវិស័យសិល្បៈនោះទេ គឺថែមទាំងបានបង្កើតនូវមុខជំនួញថ្មីជាបន្តបន្ទាប់នៅក្នុងដៃរៀងៗខ្លួនទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


